ព័ត៌មានទាន់ហេតុការណ៍៖

កាតារមានជំនឿក្នុងការឆ្លងផុតវិបត្តិដោយមានប្រាក់តម្កល់ទុកដល់ទៅ២៤០ពាន់លានដុល្លារ

ចែករំលែក៖

ជាមួយនឹងទឹកប្រាក់ដល់ទៅ២៤០ ពាន់លានដុល្លារនៅក្នុងមូលនិធិបង្ការ ប្រទេសកាតារ មានជំនឿជឿជាក់ក្នុងការ ឆ្លងផុតវិបត្តិដោយគ្មានក្តីបារម្ភឡើយ។

អគ្គនាយកធនាគារជាតិកាតារលោក Sheikh Abdullah Bin Saoud Al Thani បានបញ្ជាក់ថា ជាមួយនឹងទឹកប្រាក់តម្កល់ ទុក២៤០ពាន់លានដុល្លារនោះ ប្រទេស នេះអាចឆ្លងផុតពីការឡោមព័ទ្ធសេដ្ឋកិច្ច របស់ប្រទេសជិតខាង។ លោកបញ្ជាក់ ទៀតថា បច្ចុប្បន្ននៅក្នុងធនាគារជាតិមាន ប្រាក់៤០ពាន់លានដុល្លារជាមួយនឹងមាស ចំណែកនៅក្នុងក្រសួងវិនិយោគមានប្រាក់ ដល់ទៅ៣០០ពាន់លានដុល្លារទាំងនោះ ហើយគឺជួយឲ្យកាតារអាចទប់ទល់នឹង វបត្តិរយៈពេលយូបាន។

លោក Al Thani បញ្ជាក់នៅក្នុងបទ សម្ភាសន៍មួយជាមួយបណ្តាញព័ត៌មាន CNBC ថា «យើងគ្មានទោសឡើយ» ។ ទាំងនោះគឺជាចម្លើយដែលប្រទេសអារ៉ាប់ បានយកលេសថាកាតារផ្តល់ជំនួយដល់ ក្រុមភេរវកម្ម ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងកិច្ចការបរទេស។

លោក Al Thani បន្តទៀតថា កាតារ មានប្រព័ន្ធគ្រប់គ្រងល្អ ដោយគ្មានប្រទេស ណាមួយមានឡើយ យើងបានបង្កើតច្បាប់ ដើម្បីប្រឆាំងក្រុមភេរវកម្ម ។ លោកបាន ប្រកាសទៀតថា កាតារបានត្រៀមលក្ខណៈ ដើម្បីឲ្យក្រុមអ្នកវិនិយោគបរទេសអាច ត្រួតពិនិត្យប្រភពប្រាក់ចេញចូលនៅក្នុង ប្រទេសកាតារ ពិសេសគឺអំពីស្ថានភាព សេដ្ឋកិច្ច។ ទីក្រុងដូហាស្វាគមន៍ចំពោះ អ្នកណាដែលចង់ត្រួតពិនិត្យបញ្ជីចំណាយ ចំណួលរបស់កាតារ ហើយបញ្ជីបានបើក ស្រាប់បើអ្នកចង់មើល។

អគ្គនាយកធនាគារជាតិកាតារបាន បញ្ជាក់ទៀតថា ចំនួនទឹកប្រាក់ដែលបាន ដកចេញពីប្រទេសនេះក្នុងរយៈពេលមួយ ខែកន្លងមកមានតិចតួច ដូច្នេះកាតារមាន ប្រាក់គ្រប់គ្រាន់ដើម្បីឆ្លងផុតវិបត្តិ។

វិបត្តិនៅក្នុងតំបន់ឈូងសមុទ្របាន កើតឡើងរយៈពេលជាងមួយខែកន្លងមក ហើយ ប្រទេសសាវឌីអារ៉ាប៊ីបានប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតារ ដោយ ចោទប្រកាន់ថា កាតារបានផ្តល់ជំនួយដល់ ក្រុមភេរវកម្ម កាលពីថ្ងៃទី៥ ខែមិថុនា។

កាតារជាប្រទេសតូច និងមានប្រជាជន តិចក៏ពិតមែន តែជាប្រទេសអ្នកមានប្រជា ពលរដ្ឋមានប្រាក់ចំណូលខ្ពស់ និងមាន ស្ថិរភាពនយោបាយ។ កាតារជាប្រទេស ដែលមានចំនួនពលរដ្ឋឡើងចុះខុសប្រក្រតី ដូច្នេះការត្រួតពិនិត្យពីចំនួនពលរដ្ឋនៅក្នុង ប្រទេសនេះធ្វើឡើងជារៀងរាល់ខែ។

កាតារមានផ្ទៃដីតែ១១.៥០០គីឡូម៉ែត្រ ក្រឡា មានប្រភពធនធានធម្មជាតិសម្បូរ បែបលំដាប់ទី៣លើពិភពលោក។ ពលរដ្ឋ កាតារមានប្រមាណ២,៥លាននាក់ប៉ុណ្ណោះ ប្រាក់ចំណូលមធ្យមរបស់ពលរដ្ឋម្នាក់ៗ ក្នុងមួយឆ្នាំ គឺ១៤៦.០០០ដុល្លារអាមេរិក ឈរលំដាប់ទី១នៅលើពិភពលោក។ ចំណែកពលរដ្ឋអាមេរិកវិញមានប្រាក់ ចំណូលមធ្យមតែជាង៥៧.០០០ប៉ុណ្ណោះ៕ ម៉ែវ សាធី

អគ្គនាយកធនាគារជាតិកាតារលោក Sheikh Abdullah Bin Saoud Al Thani


ចែករំលែក៖