ព័ត៌មានទាន់ហេតុការណ៍៖

កាប់២ដាវប្លន់យកម៉ូតូទៅបាត់ សមត្ថកិច្ចបាន ត្រឹមតែសួរព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ យុវជន២នាក់បានរងរបួស ក្បាល ខណៈដែលពួកគេបានជិះម៉ូតូដឹក នារីម្នាក់មកអង្គុយលេងក្រោមដើមឈើ ស្ថិតនៅតាមបណ្តោយមហាវិថីអង្គរក៏ត្រូវ ជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូ២គ្រឿង ដកដាវកាប់ប្លន់យកម៉ូតូទៅបាត់ ។

ករណីប្លន់ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ បាយាប ក្រុមទី៩ ភូមិទួលគោក សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ម៉ូតូដែលជនសង្ស័យប្លន់យកទៅនោះ ម៉ាកស៊ុយហ្សុ៊យគីនិក ពណ៌ក្រហម ពាក់ ស្លាកលេខភ្នំពេញ 1CK-1930 ដែលជា របស់ជនរងគ្រោះឈ្មោះ ផន សាមុត អាយុ ២៤ឆ្នាំ មានមុខរបរជាងដែក ស្នាក់នៅផ្ទះ ជួលក្នុងសង្កាត់ទួលសង្កែ រងរបួសក្បាល និងមិត្តភក្តិម្នាក់ទៀតឈ្មោះ វេ៉ង ស្រេង អាយុ២០ឆ្នាំ ជាជាងដែកដូចគ្នា រងរបួស ក្បាល និងមិត្តស្រីឈ្មោះ ភ័ណ្ឌ ភ័ក្រ អាយុ ២៣ឆ្នាំ មានទីលំនៅផ្ទះជួលក្នុងសង្កាត់ ទួួលសង្កែ មិនរងរបួសនោះទេ ។

ដោយឡែកជនសង្ស័យទាំង៦នាក់ដែលធ្វើសកម្មភាពប្លន់យកម៉ូតូជនរងគ្រោះមិន ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយ គ្រាន់តែដឹងថា ពួកគេជិះម៉ូតូ២គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ និងមួយគ្រឿង ទៀតម៉ាកហុងដាហ្សូមមើ ពណ៌ខៀវលាយ ខ្មៅ ។

ជនរងគ្រោះបានឲ្យដឹងថា មុនពេល កើតហេតុពួកខ្លួនទាំង៣នាក់បានជិះម៉ូតូ ១គ្រឿងមកម្តុំរង្វង់មូលកាំកូសុីធីរួចឆ្ពោះ ទៅកាន់មហាវិថីអង្គរ អង្គុយជជែកគ្នាលេង រហូតដល់ម៉ោងជិត៩យប់ក៏ត្រឡប់មកកាន់ លំនៅឋានពួកខ្លួនវិញ ស្រាប់តែលិចមុខ ក្រុមជនសង្ស័យទាំង៦នាក់ ជិះម៉ូតូ២គ្រឿង មកអែបធ្វើជាទំនាស់ពាក្យសម្តីគ្នា ស្រាប់ តែម្នាក់ក្នុងចំណោមទាំង៦នាក់នោះបាន ទាញដាវពីក្នុងកាបូបរួចដេញកាប់ទៅលើ ពួកគេបណ្តាលឲ្យចំក្បាល ហើយម្នាក់ទៀត បានលើកយកម៉ូតូជិះគេចបាត់តែម្តង ។ មួយសន្ទុះក្រោយទើបគេឃើញសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុដើម្បីសួរនាំ និងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីស្វែងជ្រាវនៅពេលក្រោយ ៕ អារុណរះ

 

IMG-20160823-WA0028


ចែករំលែក៖