ព័ត៌មានទាន់ហេតុការណ៍៖

កាមរីកញ្ចាស់ ម្ចាស់កំពុងបើកសុខៗឆ្លងភ្លើងឆេះម៉ត់ តែមិនបង្កគ្រោះថ្នាក់ដល់ម្ចាស់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តកាមរីសេរីចាស់១គ្រឿងបានឆេះនៅសល់តែដែក ខណៈដែលម្ចាស់កំពុងតែបើក។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅភូមិគីរីវន្ត ឃុំស្ទឹងឆាយ ខេត្តព្រះសីហនុ។

តាមការសន្និដ្ឋានពីនគរបាលស្រុកកំពុងសិលាថា ករណីរថយន្តឆេះខាងលើនេះអាចបណ្តាលមកពីឆ្លងប្រព័ន្ធភ្លើង។ រថយន្តដែលឆ្លងប្រព័ន្ធភ្លើងហើយឆេះម៉ាកកាមរី គ្មានស្លាកលេខ ផលិតនៅឆ្នាំ១៩៨៥។ មុនពេលកើតហេតុ រថយន្តបានធ្វើដំណើរនៅភូមិកោះខ្យង ឃុំអូរជ្រៅ ឆ្ពោះទៅខេត្តកោះកុង លុះមកដល់ចំណុចគីឡូម៉ែត្រលេខ១៤៧-១៤៨ ក្នុងភូមិគីរីវន្ត ឃុំស្ទឹងឆាយ បានឆ្លងចរន្តភ្លើងបណ្តាលឲ្យឆាបឆេះតែម្តង។

ប្រពភនៅកន្លែងកើតហេតុមិនមានអ្នកណាបានស្គាល់ម្ចាស់រថយន្តឈ្មោះអ្វីនោះទេ តែគេដឹងថាមានលោកយាយម្នាក់បានរួមដំណើរតាមរថយន្តនេះ ហើយត្រូវបានអ្នកបើករថយន្តគ្រាចេញពីរថយន្ត ហើយធ្វើដំណើរតាមម៉ូតូទៅបាត់ដោយទុករថយន្តនៅឆេះនៅនឹងកន្លែងកើតហេតុ៕ ឆ្លាម សមុទ្រ

 

ae (4) ae ae (1) ae (2) ae (3)


ចែករំលែក៖