ព័ត៌មានទាន់ហេតុការណ៍៖

កាមរ៉ាថ្មី របស់ Phase One សំរាប់ថតតែពណ៌ស និង ខ្មៅ ដែលមានតំលៃថ្លៃជាងរថយន្តទៅទៀត

ចែករំលែក៖

ក្រុមហ៊ុនថតរូបឌីជីថលថ្លៃកប់ពពក Phase One បានប្រកាសណែនាំកាមេរ៉ាថ្មីមួយដែលគេហៅ IQ3 100MP Achromatic ដែលថតរូបចេញតែពណ៌ស និង ខ្មៅ មានលក្ខណៈពិសេសពេញលេញគួរឱ្យចាប់អារម្មណ៍។ ប៉ុន្តែវាបានភ្ជាប់មកជាមួយមូលហេតុល្អពីរ តើហេតុអ្វីបានជាអ្នកនឹងមិនទិញវានោះគឺ កាមេរ៉ាថតបានតែពណ៌ខ្មៅនិងសហើយវាមានតំលៃ $ 50,000 ដោយគ្មានបន្ថែម lenses អោយនោះទេ ។

ភាគច្រើនដូចជាកាម៉េរា Leica M Monochrom ដែលមានគូល័រ រីឯ កាមរ៉ា IQ3 100MP Achromatic មិនមានតម្រងពណ៌ដែលបានរកឃើញនៅក្នុងម៉ាស៊ីនថតឌីជីថលភាគច្រើនបំផុត។ បើយោងតាម Phase One គឺជាឧបករណ៍ចាប់សញ្ញារូបភាពដែលអាច ផ្តោតលើការចាប់យកភាពលម្អិតនៅក្នុងរូបថតដោយម៉ត់ចត់ និង កំរិតពន្លឺច្បាស់ជាមួយពណ៌ត្រជាក់ភ្នែក ។

IQ3 100MP Achromatic ចាប់យកសេចក្ដីលម្អិតជាមួយនឹង 101-megapixel CMOS image sensor ហើយចំលែកខុសគេ។ វាមានសមត្ថភាពថតរូបបានរហូតដល់ទៅ 51.200 អាយអេសអូ ។ កាមេរ៉ាបានផលិតឡើងនៅក្នុងប្រព័ន្ធ Wi-Fi ហើយត្រូវចំនាយពេលដើម្បីផ្ទេរ files ទាំងនោះ ៕ ហេង លក្ខិណា


ចែករំលែក៖