ព័ត៌មានទាន់ហេតុការណ៍៖

កាមរ៉ាហោះមួយគ្រឿងមិនដឹងមកពីណាធ្លាក់ក្បែរផ្ទះពលរដ្ឋបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កាមរ៉ាហោះមួយគ្រឿង ប្រភេទកាមរ៉ាត្រោន មិនដឹងហោះហើរមកពីទិសខាងណានោះទេ ស្រាប់តែធ្លាក់ចុះដីនៅក្បែរផ្ទះពលរដ្ឋម្នាក់បង្កឲ្យការភ្ញាក់ផ្អើលជាពេកកន្លង។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះពិនិត្យដល់កន្លែងកើតហេតុបញ្ជាក់ថា កាមរ៉ាហោះនេះជាប្រភេទកាមរ៉ាត្រោន១គ្រឿង បានធ្លាក់មកកៀនផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះឌុច ហាន ភេទ ប្រុស អាយុ៧៧ឆ្នាំ រស់នៅភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយកាមរ៉ានេះដោយមិនដឹងថា ហោះមកពីណានោះទេ។

ប្រភពបន្តថា ករណីនេះសមត្ថកិច្ចប៉ុស្តិ៍ធ្វើកំណត់ហេតុបំភ្លឺរួចហើយប្រគល់ឲ្យរក្សាទុកបណ្តោះអាសន្ន៕ ប៉ឹម ពិន


ចែករំលែក៖