ព័ត៌មានទាន់ហេតុការណ៍៖

ការកែសម្ផស្សកាន់តែពេញនិយម និងទំនើប

ចែករំលែក៖

ភ្នំពេញ៖ ស្របតាមការវិវឌ្ឍន៍របស់សង្គម និងការនិយមបង្អួតសម្រស់គ្នាការជ្រើសរើសវិធីកែសម្រស់ឲ្យកាន់តែស្រស់ស្អាត ទាក់ទាញកាន់តែទទួលបានការពេញនិយមខ្លាំងពីមនុស្សគ្រប់វ័យ និងភេទ ។ ការរីកដុះដាលនៃការបង្កើតគ្លីនិកថែសម្រស់ក៏កាន់តែមានចំនួនច្រើនជាមួយនឹងការប្រកួតប្រជែងបច្ចេកវិទ្យា និងតម្លៃដ៏សម្បើមដើម្បីទាក់ទាញអតិថិជន ។

ការជ្រើសរើសក្លីនិកកែសម្រស់បានត្រឹមត្រូវ ក៏កាន់តែធ្វើឲ្យអ្នកស្វែងរកសេវាកែសម្រស់កាន់តែមានទំនុកចិត្តថា នឹងមិនជះឥទ្ធិពលអវិជ្ជមានដល់សម្រាប់ពួកគេ ។ E Care Beauty Clinic ដែលគេស្គាល់ថាជាក្លីនិកថែរក្សា និងកែសម្ផស្សល្បីឈ្មោះនៅកម្ពុជាក៏បានប្រកាសជួយលើកកម្ពស់ផ្នែកស្រស់ជាមួយឧបករណ៍ទាន់សម័យចុងក្រោយជាមួយនឹងទំនុកចិត្តខ្ពស់ផងដែរ ។ ការប្រកាស និងពង្រីកសេវាកម្មរបស់ក្លីនិកនេះបានធ្វើឡើងក្រោយពីក្លីនិចនេះ បានប្រកាសបើកដំណើរការបន្ថែមសាខាថ្មីរបស់ខ្លួននៅជាប់ និងរបងប៉ុស្ពិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ។

លោកស្រី សេង ពេជ្របញ្ញា ដែលជានាយិការផ្ទាល់នៅ E CARE BEAUTY CLINIC បានមានប្រសាសន៏ថាគិតមកដល់ពេលនេះគឺ គ្លីនិកលោកស្រីបានបើកដំណើរការអស់រយៈពេលជាង ៦ ឆ្នាំមកហើយ ដោយសាមើលឃើញពីតម្រូវការកើនទ្បើងរបស់អតិថិជនពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរទើបលោកស្រី សំរេចចិត្ត បង្តើតសាខាទី ៣ នេះទ្បើងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន របស់លោកស្រីដែលមានលំនៅដ្ឋាននៅម្តុំនោះលោកស្រីបានបន្តទៀតថា នៅថ្ងៃខាងមុខលោកស្រីមានគំរោង និងបង្កើតសាខាថ្មីៗបន្ថែមទៀត ។

លោកស្រី បន្តថាបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែជឿនលឿនក្លីនិកលោកស្រី ក៏បានជំរុញការបង្កើនទំនុកចិត្តតាមរៈការបំពាក់ ដើម្បីយកមកបំរើជូនប្រជាជនកម្ពុជា ក្នុងតំលៃទាប ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាជនខែ្មរដែលមាន ប្រាក់ចំណូលទាប និងមធ្យម ឧបករណ៍ទំនើបគួរជាទីទុកចិត្ត និងប្រកដោយតម្លៃសមរម្យ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នការថែ និងកែសម្រស់កាន់តែមានការពេញនិយមខ្លាំងពីប្រជាពលរដ្ឋជាច្រើន ដែលមិនត្រឹមតែសិល្បករ ដែលត្រូវការប្រើប្រាស់សម្រស់ជាដើមទុននោះទេ សូម្បីតែប្រជាពលរដ្ឋទូទៅគ្រប់វ័យ និងគ្រប់ភេទ បានស្វែងរកសេវាថែទាំ និងកែលម្អសម្រស់របស់ខ្លួនឲ្យស្របទៅតាមការពេញនិយមរបស់សង្គមផងដែរ៕ វឌ្ឍនា


ចែករំលែក៖