ព័ត៌មានទាន់ហេតុការណ៍៖

ការចងសម្ព័័ន្ធមេត្រីភាពរវាងខ.ភ.ម ជាមួយស្ថាប័នអង្គភាពស៊ីវិលធ្វើឲ្យមានការការអភិវឌ្ឍន៍

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តែងកោតការសរសើរនិងថ្លែងអំណរ គុណចំពោះស្ថាប័ន អង្គភាពស៊ីវិលទាំងអស់ចងសម្ព័ន្ធមេត្រីភាព ជាមួយកងឯកភាព ខ.ភ.ម ដែលវត្តមានចូលរួមក្នុងកិច្ចប្រជំុប្រមាណជិត ៥០០នាក់ ។ នេះជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនជា លំដាប់ និងសមត្ថភាពការពារជាតិស្ថិតស្ថេរគង់វង្ស ។

សម្តេចពិជ័យសេនា លើកឡើងដូច្នេះក្នុងសិក្ខាសាលាការងារ សម្ព័ន្ធមេត្រីភាពរវាង (ខ.ភ.ម) នឹងស្ថាប័នស៊ីវិលពីឆ្នាំ ២០១៥- ២០១៨ នៅវិមានសន្តិភាពនារសៀលថ្ងៃ ព្រហស្បតិ៍ ១រោច ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ មីនា ឆ្នាំ ២០១៩ ។

ការងារសម្ព័ន្ធមេត្រីជាមួយ (ខ.ភ.ម) ជាមួយស្ថាប័នអង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងខឿនការពារជាតិរបស់កម្ពុជាឲ្យកាន់តែរឹងមាំ ។

លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព បញ្ជាក់ថា: គោលបំណងការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីពិនិ ត្យឡើងវិញនូវលទ្ធផលការងារសម្ព័ន្ធមេត្រីភាព រយៈពេល ៣ ឆ្នាំកន្លង លើកទឹកចិត្តដល់ដៃគូរសម្ព័ន្ធមេត្រីភាព ធ្វើសកម្មភា ពបន្ត និងពង្រឹងការងារនេះ ឲ្យមានសកម្មភាពបន្ថែមទៀត ។

រហូតមកដល់ពេលនេះ មានស្ថាប័ន អង្គភាពរដ្ឋ សហគ្រាស ក្រុមហ៊ុនឯកជន និងសប្បុរសជនសរុប ៣២០ ចងសម្ព័ន្ធមេ ត្រីភាពជាមួយ៨៩ កងឯកភាព (ខ.ភ.ម) ក្នុងបរិយាកាសសាមគ្គីភាតរភាពអនុវត្តសិល្បៈនៃការចែករំលែកប្រកបដោយផ្លែ ផ្កាជាគួរទីមោទនៈផងដែរ ៕ សុខដុម

 


ចែករំលែក៖