ព័ត៌មានទាន់ហេតុការណ៍៖

ការបន្តរក្សាវត្តមានរបស់សហរដ្ឋអាមេរិកនៅប្រទេសអីុរ៉ាក់ គឺពង្រឹងអំណាចនៅមជ្ឈិមបូព៌ា

ចែករំលែក៖

មុនពេលអាមេរិកសម្រេចវាយប្រហារអីុរ៉ាក់ដោយចោទប្រកាន់ថាប្រទេសនេះមានអាវុធបរមាណូ តែទីបំផុតក្រោយការវាយប្រហារគឺមិនបានរកឃើញអាវុធបរមាណូនៅទីនោះឡើយ ។ការវាយប្រហារអីុរ៉ាក់គឺ ជាគោលដៅ យុទ្ធសាស្ត្ររបស់អាមេរិក នៅក្នុងការគ្រប់គ្រងតំបន់ជម្ឈិមបូព៌ា និង ទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ី និងអីុរ៉ង់ ក៏ដូច ជាពង្រឹងតួនាទី និងអំណាចនៅក្នុងតំបន់ មជ្ឈិមបូព៌ា ខណៈភាពតានតឹងនៅក្នុង តំបន់ កាន់តែឡើងកម្ដៅខ្លាំង។

លោក អុីប្រាហ៊ីម អាល់ អាមែរី (Ibrahim al-Ameri) អ្នកជំនាញការសហរដ្ឋ អាមេរិកកំពុងស្វែងរក ការរក្សាអំណាចកំពូលរបស់ខ្លួននៅក្នុងតំបន់ និងនៅលើឆាកអន្តរ ជាតិ បើទោះជាក្រុម IS នៅអុីរ៉ាក់ បានដួល រលំហើយក៏ដោយ។ មិនតែប៉ុណ្ណោះ យោធា អាមេរិកក៏មានគម្រោងបន្តបេសកកម្មនៅអុីរ៉ាក់ និងមជ្ឈិមបូព៌ាដើម្បីធ្វើយ៉ាងណាអាចពង្រឹង ក៏ដូចជាបង្កើនតួនាទី សំដៅ ទប់ស្កាត់ការកើនឡើងនៃឥទ្ធិពល របស់រុស្ស៊ី និងអុីរ៉ង់។«បើសិនជាអុីរ៉ង់គ្រប់គ្រងអុីរ៉ាក់ នោះគំរោងពង្រីកអំណាចរបស់សហរដ្ឋអាមេរិកនឹងត្រូវបំផ្លាញ ហើយឥទ្ធិ ពលអុីរ៉ង់ អាច កា្លយជាគ្រោះថ្នាក់សម្រាប់ប្រទេសអារ៉ាប់ជាសម្ពន្ធមិត្តអាមេរិក»។ នេះបើតាមការលើកឡើង របស់លោក Ibrahim al-Ameri។

អ្នកជំនាញការរូបនេះបន្តថា សហរដ្ឋអាមេរិកនឹងបន្តរក្សាវត្ដមានកងទ័ព នៅក្នុង ប្រទេសអុីរ៉ាក់ មិនមែនសម្រាប់ទប់ទល់ជាមួយនឹងអុីរ៉ង់ប៉ុណ្ណោះ ប៉ុន្តែក៏មានគោលដៅទប់ស្កាត់ការរីកសាយ នៃឥទ្ធិពលរុស្ស៊ី ផងដែរ ដែលត្រូវគេមើលឃើញថា មាន ទម្ងន់កាន់តែខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈការជួយឱ្យរដ្ឋាភិបាលស៊ីរីឈ្នះ ក្នុងសង្រ្គាមប្រឆាំងនឹងពួក ISIS និងក្រុម ប្រឆាំងស៊ីរី គាំទ្រដោយសហរដ្ឋអាមេរិក៕ ម៉ែវ សាធី

 

 

 


ចែករំលែក៖