ព័ត៌មានទាន់ហេតុការណ៍៖

ការប្រើអំណាចផ្តាច់ការ របស់ប្រធានាធិបតីទួរគី អាចធ្វើឲ្យនយោបាយដឹកនាំរបស់លោកប្រឈមគ្រោះថ្នាក់

ចែករំលែក៖

ចាប់តាំងពីរដ្ឋប្រហារ មិនបានសម្រេចមកទលពេលនេះ ប្រធានាធិបតីទួរគីលោក អីដូហ្គាន បានកាត់ទោស មន្ត្រី ស៊ីវិល ទាហាន ជាច្រើនរយនាក់ ដោយចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ ។

សកម្មភាពបែបនោះត្រូវបានក្រុមប្រឆាំង ក៏ដូច ជាអ្នកវិភាគនយោបាយចាត់ទុកថា ជាយុទ្ធសាស្ត្រ ធ្វើរដ្ឋប្រហារ ក្លេងក្លាយដើម្បីពង្រឹងអំណាចរបស់លោកអីដូហ្គាន និងជាឱកាសដើម្បីកម្ចាត់ក្រុម ប្រឆាំង រូបលោក ឲ្យអស់ពីជួរកងទ័ព និង រដ្ឋាភិបាល។ អ្នកដែលលោកមិនពេញចិត្តគឺបានចោទចូលរួមក្នុងការធ្វើរដ្ឋប្រហារ ។

នៅពេលនេះ ប្រឆាំង បានធ្វើបាតុកម្មជាទ្រង់ទ្រាយធំ កាលពីថ្ងៃទី ៩ ខែកក្កដា នៅទីក្រុង អ៊ីស្តង់ប៊ូល ក្រោយពេល បញ្ចប់ពិធីដង្ហែក្បួនព្យុះហយាត្រា ជាទ្រង់ទ្រាយធំមិនធ្លាប់មាន ដោយធ្វើដំណើរពីទីក្រុង អង់ការ៉ាទៅកាន់ទីក្រុង អ៊ីស្តងប៊ូល។ សកម្មភាពខាងលើរបស់ក្រុមប្រឆាំង ដើម្បី តវ៉ាទៅលើអំពើអយុត្តិធម៌របស់ប្រធានាធិបតីអីដូហ្គាន នាពេលកន្លងមក។

ការធ្វើព្យុះហយាត្រាមកន្លងមក ដោយប្រើរយៈពេលរហូតដល់ទៅ២៤ថ្ងៃ ក្នុងចម្ងាយផ្លូវ ៤៥០គីឡូម៉ែត្រ។ ពិធីនោះ ក្រោមការដឹកនាំរបស់មេបក្សប្រឆាំគឺ លោក Kemal Kiliçdarogluមានអាយុ៦៨ឆ្នាំ។ កម្មវត្ថុរបស់លោក Kemal គឺដើម្បីបរិហារលើការផ្តន្ទាទោសដាក់គុកតំណាងរាស្រ្តរបស់បក្សប្រឆាំងម្នាក់ រយៈពេល២៥ឆ្នាំ ក្នុងបទចោទប្រកាន់ផ្តល់ព័ត៌មានសម្ងាត់ឲ្យកាសែតប្រឆាំង។ លោក Kemal បានទៅដល់ទីក្រុងអ៊ីស្តង់ប៊ូលដោយមានហ្វូងមនុស្សហែហមទទួលជិត ៥០០០០នាក់ និងត្រៀមខ្លួនចូលរួមនៅក្នុងក្បួនមហាបាតុកម្មរៀបចំនៅពីមុខពន្ធនាគារដែលរូបតំណាងរាស្រ្តកំពុងជាប់ឃុំ។

តាមក្រុមអ្នករៀបចំបាតុកម្មគឺអាចមានមនុស្សចូលរួមជាង១លាននាក់ ដែលជាតួលេខមួយដ៏ច្រើនសម្បើមមិនធ្លាប់មានទេគិតតាំងពីក្រោយរដ្ឋប្រហារយោធាទម្លាក់លោកប្រធានាធិបតី Erdogan មិនបានសម្រេចកាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ ២០១៦។អ្វីជាការកត់សម្គាល់ក្បួនមហាបាតុកម្មថ្ងៃនេះរៀបចំឡើងដដោយមានការធានាសន្តិសុខកម្រិតខ្ពស់និងនៅក្នុងបរិបទនយោបាយមួយយ៉ាងតានតឹងពិសេសក្នុងពេលដែលមានលេចឮព័ត៌មានថា មានការគំរាមកំហែងភេរវកម្មនិងការបង្កឲ្យមានភាពចលាចលនៅក្នុងក្បួនបាតុកម្មនោះ។

យ៉ាងណាក៏ដោយដំណើរថ្មើរជើងរហូតដល់គោលដៅរបស់លោក Kemal ពេលនេះជាសក្ខីកម្មមួយដែលបញ្ជាក់ពីជោគជ័យរបស់លោកក្នុងការបរិហារលើទង្វើអយុត្តិធម៌និងអំណាចផ្តាច់ការរបស់រដ្ឋអំណាចតួកគីសព្វថ្ងៃ។

ទន្ទឹមគ្នានេះបើគណបក្សប្រឆាំងអាចកែនប្រមូលបានមនុស្សសន្ធឹកសន្ធាប់ចូលរួមនៅក្នុងក្បួនបាតុកម្មយប់នេះលោក Kemal អាចនឹងមានទឹកមាត់ប្រៃបន្ថែមទៀតដើម្បីចេញមុខតទល់នឹងមនុស្សខ្លាំងលោក Erdogan។ លោក Erdogan ដែលធ្លាប់បានចោទលោក Kemal ពីបទរួមកម្លាំងជាមួយពួកភេរវជន និងព្រមានប្តឹងលោក Kemal ទៅតុលាការ៕ ម៉ែវ សាធី


ចែករំលែក៖