ព័ត៌មានទាន់ហេតុការណ៍៖

ការពារអាកាសជាជំនាញមួយមិនអាចខ្វះបានរបស់កងទ័ព

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សេង ស៊ីណារិន មេបញ្ជាការរង បញ្ជាការដ្ឋាន អង្គរក្ស តំណាងលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខ.ភ.ម មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សបានកោតសរសើរចំពោះមេបញ្ជាការគ្រប់លំដាប់ថ្នាក់ យោធាចារ្យ ព្រមទាំងកម្មសិក្សាការីដែល ខិតខំប្រឹងប្រែងជម្នះការលំបាកសព្វបែបយ៉ាង ហ្វឹកហ្វឺន លេីជំនាញការពារអាកាស ក្រេបជព្ជាក់យកចំណេះការពារបូរណភាព ទឹកដីពិសេសដែនអាកាសមិនឲ្យសត្រូវ រំលោភបំពានបានតាមមហិច្ឆតារបស់ របស់បច្ចាមិត្តឡើយ ។

នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ សេង ស៊ីណារិន ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសនៅបញ្ជាការដ្ឋាន ការពារអាកាស កងទ័ព ជើងគោក កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៧ ក្នុងតំបន់ទួលត្រាច ។

លោកឧត្តមសេនីយ៍បន្តទៀតថា ក្នុង យុទ្ធសាស្ត្រក៏ដូចជាកំណែទម្រង់របស់ ខ.ភ.ម. និងសៀវភៅសការពារជាតិបាន ចាត់ទុកការងារហ្វឹកហ្វឺន គឺជាផ្នែកមួយ មានសារសំខាន់មិនអាចខ្វះបានសម្រាប់ ខ.ភ.ម. ក្នុងកិច្ចការពារបូរណភាពទឹកដី ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះប្រឆាំង ដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយមិនឲ្យ មានបដិវត្តន៍ពណ៌កើតឡើងបានឡើយ ដើម្បីសុខសន្តិភាព ស្ថិរភាពសង្គម និងការ អភិវឌ្ឍមាតុភូមិ ។

លោកឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោកមេបញ្ជាការបញ្ជាការដ្ឋានការពារអាកាសបាន រាយការណ៍ជូនគណៈអធិបតី អំពីលទ្ធផល ក្នុងវគ្គបំប៉នរយៈពេល៦១ថ្ងៃ មានកម្ម សិក្សាការី ព្រមទាំងគណៈគ្រប់គ្រងយោធាចារ្យសរុប១២០នាក់ ។ លទ្ធផលហ្វឹក ហ្វឺន និទ្ទេសល្អ៣៩នាក់ ល្អបង្គួរ៤៤នាក់ និងមធ្យម១៧នាក់់ ។

បន្ទាប់ពីបំពាក់ឋានន្តរស័ក្តិគ្រឿងឥស្សរិយយសមេដាយការងារជូនដល់នាយ ទាហាន ដែលមានស្នាដៃរួចមកគណៈ អធិបតីបានប្រគល់រថយន្ត១២កៅអីមួយគ្រឿង សម្ភារប្រើបា្រស់ប្រចាំថ្ងៃ ផ្តល់ថវិកា ៣ពាន់ដុល្លារ រៀបចំបាយសាមគ្គីអបអរ បុណ្យចូលឆ្នាំថ្មីដែលឈានមកដល់ក្នុង ពេលខាងមុខ ។ ចំណែកកម្មសិក្សាការី យោធាចារ្យ ម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀលផងដែរ ៕ សុខដុម

 

1


ចែករំលែក៖