ព័ត៌មានទាន់ហេតុការណ៍៖

ការវាយប្រហារទៅលើព្រះវិហារអ៊ិស្លាមនៅអាមេរិកបង្កក្តីបារម្ភ

ចែករំលែក៖

អាមេរិកជាប្រទេសដែលមានសេរីភាពនៅក្នុងជំនឿសាសនា ដោយមានសាសនាជាច្រើនបានចូលទៅកាន់អាមេរិក។ ក្នុង ចំណោមសាសនានៅអាមេរិក គឺមានតែសាសនាអ៊ិស្លាមប៉ុណ្ណោះដែលទទួលបានការចាប់អារម្មណ៍ជាងគេ។ មិនត្រឹមតែ ប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានស្នើកាត់បន្ថយអ្នកកាន់សាសនាអ៊ិស្លាមមកពីប្រទេសមួយចំនួនទៅកាន់ អាមេរិកផងដែរ។

ក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកនៅព្រះវិហារអ៊ិស្លាមក្នុងរដ្ឋ Minnesota អាមេរិក ក្រុមស្រាវជ្រាវកំពុងតែតាមចាប់ ខ្លួនជនដៃដល់បង្កការវាយប្រហារខាងលើ។ អាជ្ញាធររបស់ប្រទេសអាមេរិក កាល ពីថ្ងៃទី៧ ខែសីហា បានបញ្ជាក់ថា ក្រុម FBIកំពុងតែបន្ត ធ្វើការងារតាមចាប់ខ្លួន ជនសង្ស័យដែលបានបង្កប់ឧបករណ៍ផ្ទុះ និងបំផ្លាញអស់ផ្នែកមួយចំនួននៃអគារ សាសនាអ៊ិស្លាមនៅក្នុងរដ្ឋ Minnesota។

ហេតុការណ៍ដែលបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា៥ព្រឹក ថ្ងៃទី៧ ខែសីហា នៅក្នុងពេលដែលក្រុមអ្នកបន់ស្រន់កំពុងរៀបចំពិធីនៅក្នុងវិហារអ៊ិស្លាមដែលមានឈ្មោះថា Dar Al-Farooq ស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយក្នុងរដ្ឋ Minnesota ហើយវាបានបំផ្លាញបន្ទប់មួយរបស់អគារ ប៉ុន្តែមិនបានធ្វើឲ្យមានអ្នក របួស និងស្លាប់ឡើយ។

សាក្សីផ្ទាល់នៅនឹងកន្លែងកើតហេតុ បាននិយាយថា ពួកគេបានឃើញរថយន្ត ប្រភេទ Pick Up មួយបានបើកចេញពីវិហារ នៅក្រោយហេតុការណ៍ផ្ទុះភ្លាមៗ។ ចំណែក ឯFBI នៅមិនទាន់អាចបញ្ជាក់បានទេថា សកម្មភាពនេះគឺជាការបង្កអំពើហិង្សាលើគ្នា រវាងក្រុមអ្នកមិនចូលចិត្តសាសនា អ៊ិស្លាម ឬក៏យ៉ាងណាទេ។

បច្ចុប្បន្នមិនទាន់មានការស្រាវជ្រាវថាតើមានចេតនាអ្វីក្នុងការវាយប្រហារនោះ ហើយនេះគឺជាទង្វើរបស់ក្រុមជនខិលខូច ឬជាការវាយប្រហារភេរវកម្ម៕ ម៉ែវ សាធី


ចែករំលែក៖