ព័ត៌មានទាន់ហេតុការណ៍៖

កាស RHA ស៊េរីថ្មីនឹងប្រជែងជាមួយកាស Apple Beats X

ចែករំលែក៖

RHA បានបញ្ចេញកាសថ្មីចំនួនពីរនៅរដូវក្តៅនេះ នោះគឺ MA650 និង MA750 ដើម្បីដណ្ដើមទីផ្សារនិងភាពល្បីល្បាញរបស់ Apple Beats X ។ កាសទាំងពីរមានលក្ខណៈពិសេសអាចបត់បែនបាន ខ្សែកោងសំរាប់ពាក់កដែលកំពុងពេញនិយមនិងមានប្រជាប្រិយភាពដូចកាសចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ។ កាសទាំងពីរនេះ អាច playback បាន 12 ម៉ោង និង បញ្ចេញសំលេងងុំល្អ នៅពេលចាក់ចំរៀងដែលមានចង្វាក់ភ្លេងនិងបាសខ្លាំង។ កាស RHA ស៊េរី MA650 នេះមានតម្លៃ $ 99 និង MA750 តម្លៃ $ 169 មានតម្លៃថ្លៃជាងនេះ Beats X ដែលហាក់បីដូចជាមានកំហុសមួយ នៅពេលដែលកាសទាំងពីរនេះត្រូវបានបង្ហាញខ្លួននៅរដូវក្តៅនេះ ៕ ហេង លក្ខិណា


ចែករំលែក៖