ព័ត៌មានទាន់ហេតុការណ៍៖

កាំភ្លើងធំជិតទិញបាន Aubameyang ខណៈ Olivier Giroud អាចទៅតោខៀវ

ចែករំលែក៖

ក្រុមកាំភ្លើងធំArsenalជិតឈានដល់កិច្ចព្រមព្រៀងទិញខ្សែប្រយុទ្ធ Pierre Emerick-Aubameyangពីក្រុម Borussia Dortmundក្នុងតម្លៃខ្លួន៦០លានផោន។

ប្រសិនបើកីឡាករវ័យ២៨ឆ្នាំសញ្ជាតិហ្គាបង់នេះមកដល់ទឹកដីEmirates មែននោះ ក្រុមកាំភ្លើងធំត្រូវបង្ខំចិត្តលក់ខ្សែប្រយុទ្ធបារាំង Olivier Giroud អាចទៅតោខៀវChelsea ក្នុងតម្លៃ៣៥លានផោន។

Chelseaបានពិភាក្សានាំយកកីឡាករវ័យ៣១ឆ្នាំGiroudមកបំពេញតំបន់ប្រយុទ្ធរបស់ពួកគេ បន្ទាប់ពីបរាជ័យក្នុងការនាំយកកីឡាករពីររូបរបស់RomaគឺEdin Dzeko និងEmerson Palmieri។

គួរបញ្ជាក់ថា ក្លិបBorussia Dortmundបានបង្ហើបប្រាប់ថាពួកគេនឹងលក់កីឡាករEmerick-Aubameyangប្រសិនបើពួកគេទទួលបានតម្លៃមួយដែលចង់បាន។ ក្លិបរបស់អាល្លឺម៉ង់នេះបានបដិសេធសំណើទិញ៤៣,៦៤លានផោនពីសំណាក់ក្រុមកាំភ្លើងធំ ម្តងរួចមកហើយ។ ក្រុមទាំងពីរសង្ឃឹមថានឹងអាចឈានដល់កិច្ចព្រមព្រៀងឆាប់ៗនេះ ក្រោយកាំភ្លើងធំបន្ថែមលុយរហូតដល់៦០លានផោន ៕ ដេវីត


ចែករំលែក៖