ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករជើងចាស់Arjen Robbenបំបែកកំណត់ត្រាមួយនៅក្នុងក្លិបBayern Munich

ចែករំលែក៖

ខ្សែបម្រើប្រយុទ្ធជើងចាស់Arjen Robbenបានក្លាយទៅជាកីឡាករបរទេស របស់ក្លិបBayern Munichដែលរកគ្រាប់បាល់បានច្រើនជាងគេបង្អស់នៅ ក្នុងក្របខណ្ឌ័អាល្លឺម៉ង់ Bundesliga។

កីឡាករវ័យ៣៣ឆ្នាំសញ្ជាតិហុល្លង់រូបនេះបានបំបែកកំណត់ត្រារកគ្រាប់បាល់បាន៩៣គ្រាប់នេះឲ្យក្រុមយក្សអាល្លឺម៉ង់បន្ទាប់ពីស៊ុតបាល់បញ្ចូលទីមួយគ្រាប់ឲ្យBayern Munichពេលឈ្នះក្រុមBorussia Dortmund 3-1កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

កំណត់ត្រាចាស់គឺអតីតកីឡាករអន្តរជាតិប្រេស៊ីល Giovane Elber ដែលធ្លាប់ឈ្នះជើង ឯក Bundesligaបួនសម័យជាមួយនឹងក្រុម Bayern Munich ៕ ដេវីត


ចែករំលែក៖