ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករនីម នន និងកីឡាករមាឃ សុវណ្ណារ៉ាឈ្នះកៅអីវគ្គ៨នាក់នៅTV5

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបានប្រកួតដ៏ស្វិតស្វាញរយៈពេល៣ទឹកនាកីឡាករ នីម នន មកពីក្លិបកងពលតូចឆ័ត្រយោងលេខ៩១១ និងកីឡាករ មាឃ សុវណ្ណារ៉ា មកពីរាជសីហ៍ ខេត្តរតនគិរីពួកគេត្រូវអាជ្ញាកណ្តាលលើកដៃឲ្យឈ្នះគូប្រកួត ដោយពិន្ទុនិងវាយឲ្យបោះបង់ក្នុងទឹកទី២ទទួលបានកៅអីវគ្គ ប្រកួត៨នាក់ឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រកាលើពីល្ងាចថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៦នៅលើសង្វៀនប្រដាល់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។

ចំពោះការប្រកួតវគ្គជម្រុះដំណាក់កាលទី២មានកីឡាករ១៦នាក់បានរកឃើញ កីឡាករជើងខ្លាំងចំនួន៦នាក់រួចហើយ ដូច្នេះការប្រកួតនេះនៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះចប់វគ្គទី២អ្វីគួរឲ្យកត់សម្គាល់កីឡាករម្នាក់ៗហាក់មានស្មារតីតស៊ូជាមួយដៃគូខ្លាំងជាងវគ្គទី១ដែលមានសមាសភាពកីឡាកររហូតដល់៣២នាក់។ ជាក់ស្តែងនាយប់ថ្ងៃទី១១ខែកញ្ញាកន្លងទៅកីឡាករ នីម នន បានប្រើស្នៀតវាយធ្វើឲ្យដៃគូរបស់ខ្លួនគឺកីឡាករ រស់ វិបុល មកពីសាលវ័ន្តកីឡាមានស្នាមបែកលើចិញ្ចើមខាងស្តាំក្នុងទឹកទី៣ផងដែរ។ រយៈពេលប្រកួត៣ទឹកពេញ របស់កីឡាករ នីម នន និង រស់ វិបុលនោះ បានធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍មែនទែន ដោយសារទឹកចិត្តអន្ទះសារបស់ កីឡាករ រស់ វិបុល ទើមធ្វើឲ្យនីម នន ឆ្មក់ យកឱកាសវាយបកចំគោលដៅល្អរហូត ទទួលលទ្ធផលឈ្នះ រស់ វិបុល ដោយពិន្ទុ ។

ដោយឡែកជំនួបប្រកួតរវាងកីឡាករ មាឃ សុវណ្ណារ៉ា នឹងកីឡាករ ប្រាក់ ស៊ីណាតមកបីក្លិបតាដំបងដែកមានប្ញទ្ធិខេត្តព្រៃវែង ត្រូវបានគណៈកម្មការសន្និដ្ឋានថា ប្រាក់ ស៊ីណាត មានចេតនាចង់អូសបន្លាយពេល វេលាក្នុងគោលបំណងស៊ីឡាក់ ខណៈ ដែលកីឡាករ មាឃ សុវណ្ណារ៉ា ជ្រុលជង្គង់ អុកពេលដួល។ ក្នុងការសន្និដ្ឋាននិងបានចាក់រូបឡើងវិញជាច្រើនដងនោះ កីឡាករ មាឃ សុវណ្ណរ៉ា ពុំបានឆ្លៀតឱកាសយក ជង្គង់បុកទៅលើ ប្រាក់ ស៊ីណាតឡើយ។ ចំពោះជ័យជម្នះដែលមាឃ សុវណ្ណារ៉ា ទទួលបានដោយសារតែរូបគេប្រើស្នៀតជង្គង់ បុកទៅពោះ ស៊ីណាត តាំងពីពេលគេនៅ មានជំហរប្រកួតម្លេ៉ះ។ជាលទ្ធផលគណៈ កម្មការចាត់ទុកថា កីឡាករ ប្រាក់ ស៊ីណាតបានបង់បោះការប្រកួតក្នុងទឹកទី២ ដូច្នេះកៅអីវគ្គ៨នាក់ប្រគល់ទៅឲ្យកីឡាករ មាឃ សុវណ្ណរ៉ា៕ សារីម

 

%e1%9e%93%e1%9e%b8%e1%9e%98-%e1%9e%93%e1%9e%93-%e1%9e%93%e1%9e%b7%e1%9e%84-%e1%9e%9a%e1%9e%9f%e1%9f%8b-%e1%9e%bb%e1%9f%87%e1%9e%9c%e1%9e%b7%e1%9e%94%e1%9e%bb%e1%9e%9b %e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%be%e1%9e%80%e1%9f%82%e1%9e%84-%e1%9e%93%e1%9e%b8%e1%9e%98-%e1%9e%93%e1%9e%931

 


ចែករំលែក៖