ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករវ័យក្មេង Tom Daviesចុះកុងត្រាថ្មីលេងឲ្យ Everton ៥ឆ្នាំទៀត

ចែករំលែក៖

ខ្សែបម្រើវ័យក្មេង Tom Davies បានយល់ព្រមចុះកុងត្រាថ្មីលេងឲ្យក្រុម Everton ក្នុងក្របខណ្ឌអង់គ្លេស Premier League រយៈពេល៥ឆ្នាំទៀត ។

កីឡាករ Tom Davies ដែលមានវ័យ១៨ឆ្នាំបានបង្ហាញខ្លួន១៧ប្រកួតឲ្យក្រុម Evertonក្នុងរដូវកាលនេះរួមមាន១០ប្រកួតនៅ ក្នុងក្របខណ្ឌអង់គ្លេសPremier League ។

ដោយសារតែល្បើនលឿន បច្ចេកទេស និងសមត្ថភាព ធ្វើឲ្យអ្នកចាញ់ការទូទៅ លោក Ronald Koeman សម្រេចបន្តកុងត្រាថ្មី ដល់Tom Davies រហូតដល់ឆ្នាំ២០២២ ។

លោក Ronald Koeman បាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិបថា “Tom Daviesជាកីឡាករដែលអភិវឌ្ឈខ្លួនលឿនបំផុត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។ យើងពិតជាសប្បាយចិត្តនិងមានមោទនភាពចំពោះទម្រង់លេងរបស់គាត់” ។

គួរបញ្ជាក់ថា ក្រុម Everton កំពុងឈរនៅលេខរៀងទី៧ មានពិន្ទុស្មើជាមួយក្រុមកាំភ្លើងធំ ក្រោយពីប្រកួតស្មើ ១-១ ជាមួយក្រុមបិសាចក្រហមកាលពីរាត្រីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ។ ក្រុម Everton នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមក្រុមអតីតជើងឯក Leicester City នៅថ្ងៃទី៩ ខែមេសានេះ ៕ ដេវីត

Tom-Davies-2017-FI


ចែករំលែក៖