ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ៥រូបដែលនឹងអាចចាកចេញពី Real Madrid នារដូវកាលក្រោយ

ចែករំលែក៖

ក្រុមយក្សរបស់អេស្ប៉ាញ ស្តេចស Real Madrid កំពុងធ្វើបានយ៉ាងល្អនៅពានរង្វាន់អឺរ៉ុប និងនៅលីកក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែកីឡាករមួយចំនួនប្រហែល ជាអាចចាកចេញពីក្លិបនាពេលបញ្ចប់រដូវកាលនេះ។ ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Pepe ដែលនឹងផុតកុងត្រាជាមួយក្លិបនៅរដូវក្តៅនេះនឹងចាកចេញពី Real Madrid ហើយ ប៉ុន្តែក្រៅពីកីឡាកររូបនេះនៅមានកីឡាករ៥រូបទៀតដែលគ្រោងចាកចេញដូចជា៖

1-James Rodriguez
កីឡាករវ័យក្មេងពោរពេញដោយទេពកោសល្យល្អ ប៉ុន្តែហាក់ដូចជាពុំសូវ បានបង្ហាញខ្លួនសោះក្រោមការដឹកនាំរបស់លោក Zinedine Zidane ហើយថែមទាំងទទួលបានសំណើធំៗពីក្លិបធំៗជាច្រើនទៀតផងនោះ។ ដូចនេះរូបគេនឹងចាក ចេញដើម្បីរកទ្រនំថ្មីដែលអាចផ្តល់ពេលឲ្យគេចូលលេងបានច្រើនជាងនេះ ។

2-Fabio Coentrao
កីឡាកររូបនេះបានបរាជ័យក្នុងការដណ្តើមតំណែងក្នុងជម្រើសដំបូងរបស់ក្រុម ក៏ដូចជាបញ្ជីឈ្មោះកីឡាករក្នុងការប្រកួតជាមួយនឹង Marcel។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានក្លាយជាកីឡាករសល់ជើងអត់ប្រយោជន៍ ហើយកម្រនឹងបានចូលលេងណាស់ ដូចនេះវាមានភាគរយខ្ពស់ដែលគេ នឹងចាកចេញពីក្លឹបនាពេលនេះ ។

3-Keylor Navas
អ្នកចាំទីសញ្ជាតិកូស្តារីការូបនេះជួយ Real Madrid បានច្រើនណាស់។ ប៉ុន្តែប្រសិនបើ Real Madrid ទិញបានអ្នកចាំទីពីបិសាចក្រហម David De Gea នោះកីឡាករ Keylor Navas នឹងត្រូវទម្លាក់ទៅដៃទី២ វិញហើយនឹងកាត់បន្ថយការបង្ហាញខ្លួន ។ ដូចនេះកីឡាកររូបនេះអាចនឹងចាកចេញពីទ្រនំមិនមានលំនឹងមួយនេះដោយហេតុថា De Gea នឹងអាចផ្ទេរមកអេស្ប៉ាញ៨០ភាគរយ ។

4-Mariano
កីឡាកររូបនេះមិនសូវមានអ្នកណាស្គាល់ទេ ប៉ុន្តែកីឡាករនេះលេងឲ្យ Real Madrid យូរមកហើយតែដោយរូបគេត្រូវបានកោះហៅឲ្យឡើងមកឈុតធំ Real Madrid ប៉ុន្តែពុំអាច បង្ហាញខ្លួនបានឡើយ ព្រោះនៅមានកីឡាករល្អៗច្រើនណាស់នៅឈុតធំ Madrid ។

5-Alvaro Morata
កីឡាកររូបនេះកំពុងជោគជ័យនៅ Juventus តែត្រូវ Real Madrid ចំណាយ៣០ លានអឺរ៉ូ នាំយករូបគេមកអេស្ប៉ាញវិញ។ Morata គឺជាកីឡាករដែលចាំដូរគ្នាលេងជាមួយនឹងBenzema ប៉ុន្តែលោក Zidane តែងតែដាក់ Benzema ចូលលេងស្ទើរគ្រប់ការប្រកួតទៅហើយ។ គាត់នៅក្មេង ហើយត្រូវការលេងបានច្រើនជាងនេះ តែលោក Zidane នឹងមិនអាចធ្វើបានទេ បូករួមទាំងមហិច្ឆតានាំយកខ្សែប្រយុទ្ធល្អៗជាច្រើនមក Santiago Bernabéu ទៀតនោះ កីឡាកររូបនេះកាន់តែគ្មានសង្ឃឹមថាបានលេងទៀងទាត់ឡើយ ។ ដូចនេះការផ្ទេរចេញគឺអាចទៅរួចបាន ៕ ដេវីត


ចែករំលែក៖