ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ​៧​រូប​​ចាក​ចេញពីក្លិបល្បីៗនៅ​អឺរ៉ុបទៅ​លេង​នៅ​ចិន

ចែករំលែក៖

ខ្សែ​បម្រើ Nico Gaitan និង Yannick Carrasco របស់​ក្លិប​ Atletico Madrid របស់អេស្ប៉ាញបាន​ទៅ​ចូល​រួម​ជាមួយ​ក្លិប​ចិន Dalian Yifangបន្តទៀត ដែលគិតមក ដល់ពេលនេះមានកីឡាករល្បីៗចំនួន៧រូបហើយដែលសុខចិត្តចាកចេញពីក្លិបខ្លាំងនិងល្បីៗ នៅតំបន់អឺរ៉ុបទៅតំបន់អាស៊ី។

កីឡាករល្បីៗទាំង៧រូបដែលចាកចេញពីតំបន់អឺរ៉ុបទៅចូលរួមជាមួយក្លិបនៅប្រទេសចិនភាគច្រើនមានតម្លៃខ្លួនខ្ពស់កប់ពពក ដែលធ្វើឲ្យកីឡាករទាំងនោះមានចំណូលមហាសាល។ ប៉ុន្តែទោះបីតម្លៃខ្លួនថ្លៃលើសកីឡាករ ភាគច្រើននៅតំបន់អឺរ៉ុបក៏ដោយក៏កីឡាករទាំងនោះ មិនសូវកសាងភាពល្បីល្បាញដូចនៅអឺរ៉ុបនោះទេ ពោលគឺទៅដើម្បីតម្លៃខ្លួនប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាកីឡាករទាំង៧រូបដែលល្បីៗហើយសុខចិត្តផ្លាស់ទៅលេងនៅចិន៖

១-Javier Mascherano បាន​ចាក​ចេញ​ពី​ក្លិប Barcelona ទៅ​ចូល​រួម​ជាមួយ​ Hebei Fortune កាលពី​ខែ​មុន។

២-Oscar បាន​ចាក​ចេញ​ពី​ក្លិប​ Chelsea ជា​ផ្លូវ​ការទៅ​ចូល​រួម​ជាមួយ Shanghai SIPG នៅ​ដើម​ឆ្នាំ២០១៧។

៣-Jackson Martinez បាន​ចាក​ចេញ​ពី​ក្លិប Atletico Madrid ទៅ​ចូល​រួម​ជាមួយ Guangzhou Evergrande កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០១៦។

៤-Ezequiel Lavezzi បាន​ចាក​ចេញ​ពី​ក្លិប PSG ទៅ​ចូល​រួម​ជាមួយ Hebei Fortune កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០១៦។

៥-Graziano Pelle បាន​ចាក​ចេញ​ពី​ក្លិប Southampton ទៅ​ចូល​រួម​ជាមួយ Shandong Luneng កាល​ពី​ខែ​មករា ឆ្នាំ២០១៦។

៦-Ramires បាន​ចាក​ចេញ​ពី​ក្លិប Chelsea ទៅ​ចូល​រួម​ជាមួយ Jiangsu Suning កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៦។

៧-Hulk បាន​ចាក​ចេញ​ពីក្លិប​រុស្ស៊ី Zenit Saint Petersburg ទៅ​ចូល​រួម​ជាមួយ Shanghai SIPG កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០១៦។

ក្រៅ​ពី​បណ្ដា​កីឡាករ​ខាង​លើ ក៏​នៅមាន​កីឡាករ​ល្បី​ឈ្មោះ​ជា​ច្រើនរូបទៀត​ដែល​បានផ្លាស់​ពី​អឺរ៉ុប​ទៅលេង​នៅ​ចិនដែរមាន​ដូច​ជា Demba Ba, Gervinho និង Alex Teixeira ជា​ដើម ៕ ដេវីត

 

 


ចែករំលែក៖