ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ជ័យ ប៊ុនសង់ ឈ្នះកៅអីវគ្គជម្រុះជុំទី១ ក្នុងកម្មវិធីកំពូលជើងឯកTIFY SUPER FIGHT

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ ជ័យ ប៊ុនសង់ មកពីក្លិបគីសែនមានប្ញទ្ធិ អាជ្ញាធរអាវុធគីមី បានឈ្នះកៅអីវគ្គ៣២នាក់ ជុំទី១ ក្រោយវាយឈ្នះកីឡាករ ម៉ឺន ដា មកពីក្លិបខ្លារខិនមានប្ញទ្ធិ ខណៈដែលកីឡាករ ចាន់ សច្ចាមកពីក្លិបតាព្រហ្មមានជ័យឈ្នះកីឡាករ រ៉ា រ៉ែម មកពីក្លិបពន្លឺណេអុងកីឡាដោយពិន្ទុ កាលពីរសៀលថ្ងៃទី៧ខែមករាឆ្នាំ២០១៧នៅសង្វៀន ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។

ភាពវៃឆ្លាត និងប៉ិនប្រសប របស់កីឡាករ ជ័យ ប៊ុនសង់អាចឆ្លងផុតវគ្គប្រកួតជម្រុះក្នុងចំណោម៣២នាក់ តាមរយៈការប្រើស្នៀតកណ្តាប់ដៃ ជង្គង់ និងកែងបត វាយសន្ទប់ៗទៅលើកីឡាករ ម៉ឺន ដា ស្ទើមិនអាចដកថយ រកឱកាសវាយសងវិញបាន តាំងពីទឹកទី១ដល់ទឹកទី៣។ នៅចន្លោះនៃការប្រកួតក្នុងទឹកនីមួយៗ ជ័យ ប៊ុនសង់ បានប្រើគ្រប់វិធីសាស្ត្រតាមវាយម៉ឺន ដា ខណៈដែលនូវមុនប្រកួត កីឡាករទាំងបានបង្ហាញពីប្រវត្តិសង្ខេបរបស់ខ្លួន មានលក្ខណៈប្រកៀកប្រកិតគ្នា មានន័យថា ជ័យ ប៊ុនសង ធ្លាប់ប្រកួតបានចំនួន៥៤ដង ឈ្នះ៣០ដងនិងកីឡាករ ម៉ឺន ដា ធ្លាប់ប្រកួតបានចំនួន៤៨ដង ឈ្នះ៣០។ ទោះបីជ័យ ប៊ុនសងបានឈ្នះពិន្ទុ ម៉ឺន ដា ក៏ពិតមែន ប៉ុន្តែក្រោយចប់ការប្រកួត ប៊ុនសង បានប្រាប់ថា “ការប្រកួតនេះពិតជាលំបាកខ្លាំង ព្រោះ ម៉ឺន ដា ក៏ជាកីឡាមានជំនាញ និងថ្វីដៃល្អណាស់ដែរ” ។

ដោយឡែកការប្រកួតរវាងកីឡាករ ចាន់ សច្ចា និង រ៉ា រ៉ែម ត្រូវបានអ្នកទស្សនា ចាប់អារម្មណ៍ខ្លាំងដោយសារតែកីឡាករទាំងបានព្យាយាមវាយតបតគ្នា ទាំងពីទឹកដំបូងរហូតដល់ទឹកទី៥ ក្នុងឋានៈជាគួមិត្តភាពប្រចាំសប្តាហ៍ទី១៦ ក្នុងកម្មវិធីខាងលើ។

គួររំលឹកថា ការប្រកួតកីឡាប្រដាល់ក្បាច់គុណបុរាជខ្មែតរវគ្គជម្រុះ៣២នាក់ កម្មវិធីកំពូលជើងឯក TIFY SUPER FIGHT ទម្ងន់៦០គីឡូក្រាម បានរកឃើញកីឡាករ១៦នាក់ហើយ គិតត្រឹមថ្ងៃទី៧ខែមករាឆ្នាំ២០១៧ និងបន្តការប្រកួត វគ្គជម្រុះ១៦នាក់ នៅថ្ងៃទី១៤ខែមករាខាងមុខនេះដើម្បីដណ្តើមកៅអីវគ្គ៨នាក់ចុងក្រោយ៕ សារីម

img_7184 img_7189 img_7192 img_7199


ចែករំលែក៖