ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ បឺត សង្ឃឹម និង ឃីម បូរ៉ា ឈ្នះកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ចែករំលែក៖

ភ្នំពេញ៖ អ្នកជើងចាស់២នាក់បន្ថែមទៀត បានឈ្នះកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីវាយឈ្នះគូប្រកួត របស់ខ្លួនប្រផុតប្រផើយ នូវវគ្គជម្រុះ៨នាក់ចុងក្រោយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងកម្មវិធី TV5 KNOCK OUT SERIES ប្រភេទទម្ងន់៦០គីឡូក្រាម ។ គឺកីឡាករ បឺត សង្ឃឹម មកពីក្លិបរហាប់ស្វាយប៉ាក់យកឈ្នះពិន្ទុ កីឡាករ ជ័យ ប៊ុនសង់ មកពីគីសែនមានប្ញទ្ធិ អាជ្ញាធរជាតិអាវុធគីមី និងកីឡាករ ឃីម បូរ៉ា មកពីរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ឈ្នះកីឡាករ វេង សុភ័ក្រមកពីក្លិបកងពលតូចឆត្រយោងលេខ៩១១ ដោយពិន្ទុ ។

នៅក្នុងសកម្មភាពប្រកួតយ៉ាងជក់ចិត្ត របស់កីឡាករទាំង៤នាក់ខាងលើ ត្រូវទស្សនិកកត់សម្គាល់ឃើញថា ជ័យឈ្នះរបស់កីឡាករ បឺត សង្ឃឹម និង ឃីម បូរ៉ាចេញពីបច្ចេកទាំងស្រុង ខណៈដៃគូប្រកួតរបស់ពួកគេ គឺ កីឡា ជ័យ ប៊ុនសង់ និង វេង សុភក្រ សុទ្ធតែជើងខ្លាំងប្រចាំរដូវកាលនេះ។ ក្នុងចំណោម៣ សង្ឃឹម និង បូរ៉ាសុទ្ធតែបានបង្ហាញនូវភាពទន់ជ្រាយរបស់ខ្លួន ដោយរងការវាយបកយ៉ាងខ្លាំង ពីដៃគូម្ខាងទៀត ។ ប៉ុន្តែលទ្ធផលដែលគណៈកម្មការដាក់ពិន្ទុផ្តល់ជូន កីឡាករជើងចាស់ទាំង២នាក់ គឺបច្ចេកទេស ពីព្រោះពិន្ទុក្នុងទឹកនីមួយៗមានលក្ខណៈប្រផុតប្រផើយគ្នាមែនទាន់ ។

គួររំលឹកថា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មានកីឡាករ ៤នាក់ ដែលបានរកឃើញក្រោយឆ្លងផុតវគ្គ ជម្រុះចំនួន៣ដំណាក់កាលគឺ កីឡាករ ឡុង សំណាង ក្លិបសាលវ័ន្តកីឡា និង លាស់ យីន ក្លិបសម្រែករាជសីហ៍ បឺត សង្ឃឹម និង ឃីម បូរ៉ា ពួកគេនឹងត្រូវជួបប្រកួតនៅសប្តាហ៍ទី៤នៃខែកុម្ភៈឆ្នាំ២០១៧ ខាងមុខនេះ។ កីឡាករទាំង៤នាក់នេះ ត្រូវបន្តដំណើរការប្រកួតកម្មវិធី TV5 KNOCK OUT SERIES ប្រភេទទម្ងន់៦០គីឡូក្រាម រហូតដល់ចប់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកពានរង្វាន់ និងថវិកាចំនួន៤ពាន់ដុល្លារ សម្រាប់ជ័យលាភីលេខ១ ៕ សារីម

IMG_7402 IMG_7413 IMG_7422 IMG_7424 IMG_7429


ចែករំលែក៖