ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ភ័ក្ត មិត្ត ៖ បាល់បោះកម្ពុជាខ្លាំងលើសគេ ក្នុងពូលB សម្រាបស៊ីហ្គេមឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្រុមបាល់បោះកម្ពុជា វ័យ៣០ឆ្នាំ គឺកីឡាករ ភ័ក្ត មិត្ត បានអះអាងថា សម្រាប់ក្រុមកម្ពុជា ឆ្នាំនេះមានលក្ខណៈប្រសើរ និងខ្លាំងជាងគេ ក្នុងពូលពូលB ប៉ុន្តែលោក កៅ កាន់ណាលី អគ្គលេខាធិកាសហព័ន្ធហាក់មិនទាន់ហានបង្ហាញពីជំហរបស់ខ្លួនទៅលើកូនក្រុមនូវឡើយ។ មុនចាកចេញពីប្រទេសកម្ពុជា ហោះឆ្ពោះទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមប្រកួត កីឡាស៊ីហ្គេម លើកទី២៩ កាលពីល្ងាចថ្ងៃទី១៧ខែសីហាឆ្នាំនៅវិមានពហុកីឡដ្ឋានជាតិ ។

កីឡាករ ភ័ក្ត មិត្ត ប្រធានក្រុមជម្រលសជាតិបាល់បោះកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបសម្បាយចិត្ត នៅពេលបានមកលេងតំណាងឲ្យប្រទេសកម្ពុជា ដូច្នេះពួកយើងខិតខំហ្វឹកហាត់រួចគ្នាហើយពួកយើងបានត្រៀមខ្លួនរួចរាល់ដោយមិនខ្វល់ពីក្រុមកីឡាករ មកពីប្រទេសណាខ្លាំងនោះទេ សំខាន់ធ្វើយ៉ាងណាប្រកួតយកជ័យជម្នះយកជួនកម្ពុជាឲ្យខាងតែបាន។

កីឡាករជម្រើសកម្ពុជាកំពស់ ១.៨៧ម៉ែត្រ រូបនេះបន្តទៀតថា ការប្រកួតស៊ីហ្គេមលើកទី២៩នេះ មិនដូចកាប្រកួតស៊ីហ្គេម២០១៥ទេ ព្រោះកូនក្រុមរបស់លោកគិតថាកម្ពុជានឹងក្លាយជាក្រុមខ្លាំងប្រចាំតំបន់ ។ទន្ទឹមនិងក្តីសង្ឃឹមរបស់ប្រធានក្រុមជម្រើសជាតិបាល់បោះកម្ពុជា រូបនេះ លោក កៅ កាន់ណាលី អគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះកម្ពុជា ហាក់មានកង្វល់ច្រើនទាក់ទង់និងការប្រកួត ដោយសារពួកគេ មានពេលវេលាហ្វឹក្ឲហាត់រួមគ្នារយៈពេលខ្លី។លោកបានបន្តថាអ្វីដែលជាបញ្ហានោះ គឺពេលវេលា ដោយសារតែ កីឡាករមួយចំនួន ពួកគេគឺជាកូនកាត់ ខ្លះនៅអាមេរិក ខ្លះនៅកាណាដា ដូច្នេះម៉ោងនៅអាស៊ី វាខុសគ្នាម៉ោងនៅសហរដ្ឋអាមេរិក ជាហេតុធ្វើឲ្យកីឡាករអាចចុះខ្សោយកម្លាំងដែរ។

សូមបញ្ជាក់ថា ឆ្លងកាត់ការចាប់ឆ្នោតបែងចែកពូល ក្រុមបាលបោះបុរស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ក្នុងនោះជម្រើសជាតិកម្ពុជាស្ថិតនៅក្នុងពូល B រួមមាន៥ក្រុមដូចជា ឥណ្ឌូណេស៊ី អតីតម្ចាស់មេដាយប្រាក់(ស៊ីហ្គេម២០១៥), សង្ហបុរី, វៀតណាម, និងឡាវ។ ដោយឡែកពូល A មាន៤គឺក្រុម ហ្វីហ្វីលីពីន, ថៃ, មីយ៉ាន់ម៉ា, និងម្ចាស់ផ្ទះម៉ាឡេស៊ី៕ សារីម


ចែករំលែក៖