ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ រស់ វិបុល, នឹម ណន, ប្រាក់ ស៊ីណាត និងមាឃសុវណ្ណារ៉ា ប្រជែងគ្នាឡើងទៅវគ្គ៨នាក់ចុងក្រោយនៅ TV5

ចែករំលែក៖

ភ្នំពេញ ៖ កីឡករ រស់ វិបុល មកពីក្លិប សាលវ័ន្តកីឡា, កីឡាករ នឹម ណន មកពីក្លិប កងពលតូចទ័ពឆត្រយោង៩១១, កីឡាករ ប្រាក់ ស៊ីណាត មកពីក្លិបតាឯកដំបងដែកមានប្ញទ្ធិខេត្តព្រៃវែង និងកីឡាករ មាឃ សុវណ្ណារ៉ា មកពីក្លិបរាជសីហ៍ខេត្តរតនគិរី ពួកគេត្រូវប្រជែងគ្នាដើម្បីយកកៅអីវគ្គ៨នាក់ចុងក្រោយកម្មវិធីប្រកួតកីឡាប្រដាល់ ដណ្តើមពានរង្វាន់ជើងឯក TV5 Boxing Knock Out ទម្ងន់៥៤គីឡូក្រាមនៅលើ សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥នាល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ ។

ចំពោះការប្រកួតជុំទី២សប្តាហ៍ទី៣វគ្គជម្រុះ១៦នាក់ស្វែងរក៨នាក់ចុងក្រោយសម្រាប់ឡើងទៅប្រកួតជុំទី៣វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រនោះ កីឡាកររស់ វិបុល ត្រូវប្រកួតជាមួយ កីឡាករ នឹម ណន រីឯ កីឡាករប្រាក់ ស៊ីណាត ជួប កីឡាករ មាឃ សុវណ្ណារ៉ា ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ អ្នកទាំង៤នាក់នេះត្រូវមាន២នាក់ ចាកចេញ ពីកម្មធីប្រកួតម៉ារ៉ាតុងដែលមានការកំណត់ត្រឹម៣ទឹកក្នុង១ទឹកមាន៣នាទីប៉ុណ្ណោះ ដូច្នេះអ្នកឈ្នះទទួលបានសិទ្ធិឡើងទៅ ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ។

កាលពីវគ្គ៣២នាក់កីឡាករ រស់ វិបុល វាយឈ្នះកីឡាករ មាស ចាន់ភន មកពីក្លិបដួងសែនសុខគុនខ្មែរក្នុងទឹកទី១ រីឯកីឡាករ នឹម ណន វាយឈ្នះកីឡាករ សយ សុខ មកពីក្លិបពន្លឺវិបុលមានប្ញទ្ធិដោយពិន្ទុ។ ដូច្នេះចាំមើលតើ រស់ វិបុល ឬក៏ នឹម ណន ជាអ្នកបានឡើងទៅវគ្គ៨នាក់ចុងក្រោយ?

ដោយឡែកកាលពីប្រកួតជម្រុះដំណាក់កាលទី១ កីឡាករ ប្រាក់ ស៊ីណាត វាយឈ្នះ កីឡាករ សិទ្ធ លីជា មកពីក្លិបសាមគ្គីកូនខ្មែរដោយពិន្ទុ ។ ចំណែកកីឡាករមាឃ សុវណ្ណារ៉ា ប្រកួតឈ្នះ កីឡាករជ័យ សុផល មកពីក្លិបបាគងមានប្ញទ្ធិខេត្តសៀមរាបដោយពិន្ទុកាលពីដំណាក់កាលទី១ដូចប្រាក់ ស៊ីណាតដែរ។ ហេតុនេះគេរង់ចាំមើលថាតើការប្រកួតជម្រុះក្នុងដំណាក់កាលទី២ រវាង ប្រាក់ ស៊ីណាត នឹង មាឃ សុវណ្ណារ៉ា នរណាបានឆ្លងផុតវគ្គ១៦នាក់ឈានចូល វគ្គ៨នាក់ចុងក្រោយនោះ?

គួរបញ្ជាក់ថា កម្មវិធីប្រកួតកីឡាប្រដាល់ដណ្តើមពានរង្វាន់ជើងឯក TV5 Boxing Knock Out ទម្ងន់៥៤គីឡូក្រាមនេះមាន អ្នកប្រដាល់ចំនួន៣២នាក់ចែកចេញជា៤ដំណាក់កាលតាមរូបមន្តប្រកួតម៉ារ៉ាតុង ដោយធ្វើការជម្រុះដំណាក់កាលទី១ ក្នុង ចំណោម៣២នាក់ជម្រុះទុកតែ១៦នាក់។ ដំណាក់ទី២វាយជម្រុះ១៦នាក់ទុក៨នាក់ ដំណាក់កាលទី៣ ជម្រុះ៨នាក់ទុក៤នាក់ និង ដំណាក់កាលទី៤ប្រកួតផ្ដាច់ព្រ័ត្រ ៕ រីម

pisey-2016-09-06-full-j71


ចែករំលែក៖