ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ រ័ត្ន ដារ៉ា និង ផន ប៊ុនម៉ៅកក់កៅអីវគ្គ១៦នាក់ ក្រោយវាយឈ្នះគូប្រប្រកួតដោយពិន្ទុ

ចែករំលែក៖

ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរ ២នាក់ន្ថែមទៀតហើយ ដែលបានបន្តកក់កៅអី វគ្គ១៦នាក់ ដំណាក់កាលទី ២នៃការប្រកួតដណ្តើមពាន់រង្វាន់ TV5 Boxing Knock Out series by K – Cement រដូវកាលទី១ ដោយមានកីឡាករ ចូលរួមសរុប៣២នាក់ មកពី២៥ រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា ។

កីឡាករ រ័ត្ន ដារ៉ា មកពីក្លិប រស្មីភូមិគាប ខេត្តបន្ទាយមានជ័យ បានវាយឈ្នះកីឡាករ សៀន វិបុល មកពីក្លិប រាជសសីហ៍ ខេត្តរតនគិរី ដោយពិន្ទុ ក្នុងចំណោម ការប្រកួតពេញ៣ទឹក ។ រ័ត្ន ដារ៉ា ត្រូវបានទស្សនិកជន ដាក់ការរំពឹងទុកថា អាចយកឈ្នះ លើកីឡាករ សៀន វិបុល ចាប់តាំង ពីអ្នកប្រដាល់ទាំង២នាក់ បង្ហាញមុខមុន ឡើងសង្វៀនប្រកួត ។ ការកំណតរបស់ទស្សនិកជននេះដែរ ដោយពួកគេបានឃើញពីកាយសម្បទា របស់កីឡាករ រ័ត្ន ដារ៉ា មានប្រៀបលើ សៀន វិបុលដាច់ខ្លាំងពេក ។ការកំណតនេះ ក៏បានធ្វើឲ្យអ្នកទស្សនាការប្រកួតផ្ទល ព្រឿព្រួចខ្លាំងណាស់ដែរ ព្រោះ សៀន វិបុល ព្យាយាមទាត់បំបាក់ផ្នែកខាងក្រោម របស់ ដារ៉ា បើទោះបីវិបុលចាញ់ពិន្ទុ ដារ៉ាប្រផុតប្រផើយក្តី តែវិបុលធ្វើឲ្យដារ៉ា ថបថយកម្លាំងយ៉ាងខ្លាំង ព្រោះតែប្រម៉ាញ ដោយប្រើស្នៀត កណ្តាប់ដៃ វាយតម្រង់ផ្ទៃមុខ វិបុល ។ ក្រោបញ្ចប់ការប្រកួតពេញ៣ទឹក រ័ត្ន ដារ៉ា ត្រូវបានគណៈវិនិច្ឆ័យប្រគល់សិទ្ធិឲ្យនៅបន្តទៅជុំទី២ វគ្គ១៦នាក់ ចំណែកឯ សៀន វិបុល ចប់បេសកកម្មត្រឹមជុំទី១នេះតែម្តង។

ចំពោះការប្រកួត រវាងកីឡាករ ផន ប៊ុនម៉ៅ និង កីឡាករ រ៉ា សារ៉ែម វិញ ក៏មិនខុសគ្នា ប៉ុន្មាន ជាមួយនិងកីឡាករ រ័ត្ន ដារ៉ា និង សៀន វិបុលដែរ ព្រោះ ផង ប៊ុនម៉ៅ បានបញ្ចេញស្នៀតកណ្តាប់ដៃ វាយផ្ទៃមុខ រ៉ា សារ៉ែម ស្ទើរកឱកាស វាយបកសង ប៊ុនម៉ៅគ្មា ក្នុងរយៈពេលប្រកួតពេញ៣ទឹកនោះ ។ ដូច្នេះ ផន ប៊ុនម៉ៅ និង រ័ត្ន ដារ៉ា ពួកគេទាំង២នាក់ បានចាប់ដៃគ្នា បន្តឡើង ទៅវគ្គជុំទី២ វគ្គ១៦នាក់ ហើយពួកគេ ក៏ត្រូវប្រជែងគ្នា ដើម្បីរកកៅអីជុំទី៣ វគ្គ៨នាក់ផងដែរ ។ លោក សេង កដិកា អ្នកគ្រប់គ្រងកម្មវិធី ប្រដាល់គុនខ្មែរ ប្រចាំសង្វៀន ទូរទស្សន៍ ប៉ុស្សតិ៍លេខ៥ បានប្រាប់ឲ្យដឹងថា ការប្រកួតប្រដាល់ដណ្តើម ពានរង្វាន់ TV5 Boxing Knock Out seriesធ្វើរកឃើញម្ចាស់ជើឯក ប្រចាំរដូវកាលចំនួន៤នាក់រួចហើយដែរ ប៉ុន្តែការប្រកួត ដណ្តើមពាន់រង្វាន់ TV5 Boxing Knock Out series by K – Cementទើបតែ រដូវកាលទី១ប៉ុណ្ណោះ ដោយមានកីឡាករ ចូលរួមសរុប៣២នាក់ មកពី២៥ រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជាដដែល៕ សារីម


ចែករំលែក៖