ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ សុខ ច័ន្ទ មាននិងកីឡាការិនី កែ ឡេងឈ្នះមេដាយមាសនិងប្រាក់នៅក្រុងដាណាង

ចែករំលែក៖

ប្រទេសវៀតណាម ៖ តាមសេចក្តី រាយការណ៍បន្ថែមពីនាយបេសកកម្ម លោក លន់ សាមឌី ពីទីក្រុងដាណាង ប្រទេសវៀតណាមឲ្យដឹងថា កីឡាប៉េតង់ កម្ពុជារកបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិបន្ថែមទៀតហើយក្នុង ព្រឹត្តិការណ៍ប្រកួតកីឡាឆ្នេរខ្សាច់លើកទី៥កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ លើវិញ្ញាសាវាយយកពិន្ទុ ។

ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា កីឡាករ សុខ ច័ន្ទម ានដណ្តើមបានមេដាយមាសបន្ទាប់ពីយកឈ្នះលើកីឡាករម្ចាស់ ផ្ទះក្នុងលទ្ធផលបច្ចេកទេស ៣២ទល់១០ ពិន្ទុ ។ ចំណែកកីឡាការិនី កែ ឡេង ជា ម្ចាស់មេដាយមាសពិភពបានលេងចាញ់ កីឡាការិនីមកពីប្រទេសចិនក្នុងលទ្ធផលបច្ចេកទេស២៨ទល់៣៨ទទួលបានមេដាយប្រាក់លើវិញ្ញាសាវាយយកពិន្ទុដែរ ។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែកញ្ញាប្រភេទកីឡាប៉េតង់ឆ្នេរខ្សាច់កម្ពុជា ដណ្តើមមេដាយចំនួន៤គ្រឿងគឺមេដាយមាសមួយគ្រឿង មេដាយប្រាក់មួយគ្រឿង និងមេដាយសំរឹទ្ធិ២គ្រឿង។ ដោយឡែក ប្រភេទកីឡាបាល់ទះឆ្នេរខ្សាច់ទំនងជា អស់ឱកាសហើយក្នុងការប្រកួតបន្តទៀត ពីព្រោះលទ្ធផលរបស់ក្រុមកីឡានេះបានលេងចាញ់ជាបន្តបន្ទាប់ក្នុងវគ្គជម្រុះ៕ សារីម

aew-1 aew-2


ចែករំលែក៖