ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ Djokovic បាន​​​​ឡើងទៅ​វគ្គ​៨​នាក់​​​ចុង​ក្រោយកម្មវិធី​ US Open

ចែករំលែក៖

កីឡាករ Novak Djokovic ដែលជាកីឡាករវាយកូនបាល់លំដាប់លេខ១ ពិភពលោក និងជាម្ចាស់ការពារតំណែងជើងឯក US Openផងនោះ បានកក់កៅអីឡើងទៅវគ្គ៨នាក់ចុងក្រោយពានរង្វាន់ US Open 2016 បន្ទាប់ពីបំបាក់កីឡាករលំដាប់លេខ៨៤ពិភពលោក វ័យ២១ឆ្នាំ Kyle Edmund  ៣សិតដាច់ជាប់ៗគ្នាក្នុងលទ្ធផល ៦-២, ៦-១ និង ៦-៤។

គួរបញ្ជាក់ថា កីឡាករវាយតឺន្នីសលំដាប់លេខ១ពិភពលោក Novak  Djokovic មានវ័យ២៩ឆ្នាំ សញ្ជាតិសែប៊ី ធ្លាប់ឈ្នះពានរង្វាន់ US Open ២ដងកាលឆ្នាំ២០១១ និងឆ្នាំ២០១៥ ដែលក្នុងឆ្នាំនេះរូបគេជាអ្នកការពារតំណែងជើងឯកនេះ ។ Novak  Djokovic សង្ឃឹមថានឹងស្វែងរកពានរង្វាន់ Grand Slam ទី១៣របស់ខ្លួនបន្តទៀតសម្រាប់ឆ្នាំនេះ។

សម្រាប់ការប្រកួតបន្ទាប់របស់ម្ចាស់ពានរង្វាន់ Australian Open ៦សម័យកាលរូបនេះនឹងត្រូវប៉ះកីឡាករសញ្ជាតិបារាំង Jo-Wilfried Tsonga ដែលស្ថិតនៅលេខ១១ពិភពលោកដើម្បីរកកៅអីទៅវគ្គ៤នាក់ចុងក្រោយជាបន្តទៀត ៕

 

Novak Djokovic Kyle Edmund

 


ចែករំលែក៖