ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ Mo Farah ឈ្នះការរត់ប្រណាំង៣ពាន់ម៉ែត្រនៅ Birmingham Diamond League

ចែករំលែក៖

កីឡាករMo Farahបានឈ្នះការប្រកួតរត់ប្រណាំងចំណាយ៣ពាន់ម៉ែត្រនៅក្នុងកម្មវិធី Diamond Leagueនៃទីក្រុងBirmingham។

កីឡាករវ័យ៣៤ឆ្នាំរូបនេះបានប្រើពេលវេលាចំនួន៧នាទី និង៣៨,៦៤វិនាទី។ ម្ចាស់មេដាយមាសអូឡាំពិក២សម័យរូបនេះក៏បាននិយាយក្រោយការប្រកួតចប់ថា “នេះគឺជាអ្វីដែលខ្ញុំចង់ បាន ដែលតែងតែស្រមៃតាំងពីតូចមកថាចង់រត់តំណាងឲ្យ ចក្រភពអង់គ្លេស” ។

គួរបញ្ជាក់ថា Mo Farah ឈ្នះមេដាយពិភពលោកទី៦ ដោយ២មេដាយជាមេដាយ ប្រាក់ របស់គាត់កាលពីខែមុន ហើយថែមទាំងឈ្នះមេដាយអូឡាំពិកចំនួន៤ផងដែរ៕ ដេវីត


ចែករំលែក៖