ព័ត៌មានទាន់ហេតុការណ៍៖

កីឡាបាល់ឆ្នើមកម្ពុជា​ ចាន់ វឌ្ឍនាការៀបចំពិធីខួបកំណើតនៅភោជនីយដ្ឋាន ភ្នំពេញ ស្យាម

ចែករំលែក៖

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២៣ ខែមករានេះ តារាបាល់ទាត់ល្បីឈ្មោះចាន់ វឌ្ឍនាកា បានរៀបចំពិធីខួបកំណើតគម្រប់អាយុ២៣ឆ្នាំរបស់ខ្លួននៅក្នុងភោជនីដ្ឋានភ្នំពេញស្យាម(Phnom Penh Siam) ដែលជាហាងមានម្ហូបរស់ជាតិឆ្ងាញ់ៗពិសេស បែបខ្មែរ-ថៃពិតៗ ស្ថិតនៅផ្ទះលេខ១៦៨ផ្លូវប៉ាស្ទ័រសង្កាត់បឹងកេងកង១ខណ្ឌចម្ការមន។ កម្មវិធីនេះមានវត្តមានភ្ញៀវកិត្តិយសមួយចំនួនជាមន្ត្រីរាជការ កីឡាករ សិល្បករនិងសាច់ញាតិជិតដិតប្រមាណជាង១០០នាក់។ កីឡាករចាន់ វឌ្ឍនាកា ដែលកំពុងមានឈ្មោះល្បីក្នុងពិភពបាល់ទាត់បានកើតថ្ងៃទី២៣ មករា ១៩៩៤។

លោក គឺជាកីឡាករបាល់ទាត់កម្ពុជាដែលមានតួនាទីជាខ្សែបម្រើ លេងឲ្យក្លឹបបាល់ទាត់បឹងកេតអង្គរ ហើយក៏លេងឲ្យក្រុមជម្រើសជាតិកម្ពុជា ជាខ្សែបម្រើប្រយុទ្ធ។កូនប្រុសលោកអភិបាលខេត្តកំពត លោក ចាន់ ចេស្តារូបនេះធ្លាប់បានចូលរួមជាមួយនឹងកីឡាករបាល់ទាត់រួមជំនាន់បំបែកកំណត់ និងសាងប្រវត្តិសាស្ត្រកម្ពុជាក្នុងពិភពបាល់ទាត់។

កម្មវិធីខួបកំណើតក្នុងហាងភ្នំពេញស្យាម នេះត្រូវបានគេដឹងដែរថាលោករៀបចំជាមួយនឹងមិត្តភ័ក្រជិតដិត២រូបផ្សេងទៀតផងដែរ៕ វឌ្ឍនា

3

IMG-20170123-WA0113

4

9

6

IMG-20170123-WA0114

 


ចែករំលែក៖