ព័ត៌មានទាន់ហេតុការណ៍៖

កឹម សុខាទទួលស្គាល់សំឡេងខ្លួនសន្ទនាជាមួយសម្តេចតេជោ

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ លោក កឹម សុខា ប្រធានគណ បក្សសង្គ្រោះជាតិបានទទួលស្គាល់ថា សំឡេងសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបែកធ្លាយតាមប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គមហ្វេស ប៊ុកប៉ុន្មានថ្ងៃមកនេះគឺជាសំឡេងរបស់លោកដែលពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្រ្តីពិតប្រាកដមែន ។

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលមានលោក កឹម សុខា ជាប្រធានសុំ មិនបញ្ចេញឈ្មោះបានអះអាងថា «នៅក្នុង កិច្ចប្រជុំនោះឯកឧត្តម កឹម សុខា បាន ទទួលស្គាល់លើសំឡេងជជែកពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ហើយការ ជជែកនោះជាការពិភាក្សាផ្នែកនយោបាយ» ។

លោក លឹម គិមយ៉ា តំណាងរាស្ត្រគណ បក្សសង្គ្រោះជាតិក៏បានប្រាប់សារព័ត៌មានក្នុងស្រុកមួយដែលមានន័យស្រដៀងគ្នាដែរថា លោក កឹម សុខា បានទទួលស្គាល់ថា លោកពិតជាបានឆ្លើយឆ្លងជាមួយសម្តេចតេជោ ហ៊ុន សែន ប៉ុន្តែលោកប្តេជ្ញាស្មោះត្រង់ជាមួយគណបក្សសង្គ្រោះជាតិមិនរត់ ចោលបក្ស និងមិនបោះបង់ចោលលោក សម រង្ស៊ី នោះទេ ។

លោក លឹម គិមយ៉ា បាននិយាយយ៉ាង ដូច្នេះថា «លោកប្រធាន កឹម សុខា ហ្នឹង ក៏ បាននិយាយពីស្ថានភាពនយោបាយពីរឿង ដែលខាងលោក ហ៊ុន សែន ហ្នឹងផ្សាយ សាររបស់គាត់ដែលនិយាយជាមួយនឹង គាត់ ហើយគាត់បានឱ្យយោបល់ទៅគ្នា យើងកុំឱ្យបារម្ភជាមួយនឹងគាត់។ គាត់ ស្មោះត្រង់នឹងបក្ស ស្មោះត្រង់នឹងលោក ប្រធាន សម រង្ស៊ី។ ការដែលមាននោះគឺជាដំណោះស្រាយនយោបាយនៅក្នុងបរិបទ សព្វថ្ងៃនេះ គាត់បានថាអ៊ីចឹង»។

កាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ កន្លងទៅសំឡេងសន្ទនាតាមទូរស័ព្ទដ៏ សម្ងាត់បំផុតមួយរវាងលោក កឹម សុខា នឹងសម្តេចតេជោ ហ៊ុន សែន ត្រូវបានបែកធ្លាយលើទំព័រហ្វេសបុ៊កមួយឈ្មោះ«សីហា» ពោលគឺការបែកធ្លាយនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីគណបក្សសង្គ្រោះជាតិ ចេញលិខិតបដិសេធចំពោះសាររវាងនាយក ខុទ្ទកាល័យនាយករដ្ឋមន្រ្តីជាមួយតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។

ក្នុងសំឡេងសន្ទនាតាមទូរស័ព្ទរយៈ ពេលជាង២០នាទីនោះបានបង្ហាញថា លោក កឹម សុខា លួចមានទំនាក់ទំនង សម្ងាត់ជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីរៀបផែនការកម្ចាត់លោក សម រង្ស៊ី ចេញពីបក្ស ហើយខ្លួននឹងឡើងជំនួស។ ដើម្បីជំរុញរឿងនេះលោកកឹម សុខា ក៏បានស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោដើម្បីរួចផុតពីការចោទប្រកាន់ទោសនៅតុលាការ ព្រមទាំងសុំការឯកភាពពីសម្តេចបានទៅចុះឈ្មោះបោះឆ្នោតផងដែរ ។

ភ្លាមៗក្រោយបែកធ្លាយសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានចេញមុខមុន គេក្នុងការទទួលស្គាល់សំឡេងនេះថា ជា សំឡេងសម្តេចតេជោនិង កឹម សុខា ឆ្លើយ ឆ្លងគ្នាពិតប្រាកដមែន។ សម្តេចតេជោបាន សួររកអ្នកដែលហ៊ានលួចថតសំឡេង សម្តេចតាមទូរស័ព្ទ។ ជាមួយគ្នានេះសម្តេច ជឿជាក់ថា នៅលើពិភពលោកនេះមានតែ ប្រទេសមហាអំណាច៣ប៉ុណ្ណោះដែលអាច មានលទ្ធភាពលួចស្តាប់សំឡេងរបស់គេពីចម្ងាយបាននោះគឺប្រទេសអាមេរិក រុស្ស៊ី និងប្រទេសចិន។

ប៉ុន្តែផ្ទុយទៅវិញភ្លាមៗនោះដែរលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះ ជាតិដែលបានរត់គេចខ្លួនទៅក្រៅប្រទេស ដើម្បីចៀសផុតពីការអនុវត្តច្បាប់នៅកម្ពុជា បានចេញមុខអះអាងថាសំឡេងសន្ទនា រវាងសម្តេចតេជោ ហ៊ុន សែន នឹងលោក កឹម សុខា មិនមែនជាសំឡេងពិតនោះទេ។ ផ្ទុះទៅវិញជាសំឡេងដែលកាត់ត ប៉ុន្តែនៅ ពេលនេះលោក កឹម សុខា បានទទួលស្គាល់ សំឡេងរបស់ខ្លួនហើយវាផ្ទុយស្រឡះពីលើកឡើងរបស់លោក សម រង្ស៊ី ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចេញមុខចំអក ដល់លោក សម រង្ស៊ី ដែលហ៊ានអះអាង ភ្លាមៗថា សំឡេងនោះជាសំឡេងកាត់ត ទាំងសាមីខ្លួននៃភាគីសន្ទនាមិនទាន់ចេញមុខបកស្រាយ។ លោកបានចាត់ទុកថា ការចេញមុខបកស្រាយជំនួសសាមីខ្លួន នេះជាការបង្វែងដាននិងបំភាន់សាធារណជន ។

លោក សុខ ឥសាន បានបញ្ជាក់ថា «ឥទ្បូវជាការជាក់ស្តែង មិនអាចប្រកែក បានគឺនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ក្នុងអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណ បក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា បាន បញ្ជាក់ថា ការនិយាយសាសងគ្នានោះគឺជាការពិតរវាងសម្តេចតេជោ ហ៊ុន សែន នឹងរូបលោក កឹម សុខា ដែលពិតជាបាន ពិគ្រោះគ្នារឿងនយោបាយមែន។ ឥទ្បូវ សាមីជន ឯកឧត្តម កឹម សុខា បានបញ្ជាក់ ផ្ទាល់ខ្លួនច្បាស់ៗហើយ តើសម រង្សី មាន អីបង្វែងដានទៀត? សរុបមកការនិយាយ សាសងគ្នាដែលលេចចេញនោះគឺជាការ ពិតមិនអាចប្រកែកបានឡើយ»។

យ៉ាងណាក៏ដោយកាលពីថ្ងៃទី៦ ខែ មីនា ឆ្នាំ២០១៧កន្លងទៅប្រមុខរាជរដ្ឋា ភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានព្រមានទម្លាយសារឆ្លើយឆ្លងទាំងអស់ ជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិតែម្តងប្រសិនបើថ្នាក់ដឹកនាំគណបក្ស ប្រឆាំងនៅកម្ពុជាមួយនេះនៅតែផ្គើនមិន ទទួលស្គាល់សារសំឡេងសន្ទនារវាង សម្តេចនឹងលោក កឹម សុខា ដែលបានបែក ធ្លាយកាលពីសប្តាហ៍មុន ៕ ហេង សូរិយា

Kem-Sokha-conviction


ចែករំលែក៖