ព័ត៌មានទាន់ហេតុការណ៍៖

កុដិលោក១ខ្នងនៅវត្តកំប៉ើយ ស្រុកសណ្ដាន់ត្រូវអគ្គីភ័យឆាបឆេះខ្ទេចខ្ទីទាំងស្រុង

ចែករំលែក៖

ខេត្តកំពងធំ៖ កុដិលោកនៅវត្តកំប៉ើយ០១ខ្នងត្រូវអគ្គីភ័យឆាប ឆេះខ្ទេចខ្ទីរ ទាំងស្រុង នៅល្ងាចថ្ងៃទី១២ វិច្ចិកា ឆ្នាំ ២០១៧ កាលពីវេលាម៉ោង១៨និង ៣០នាទី ហេតុការណ៍នេះបានកើតឡើង នៅភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា សំភារៈខូចខាតមាន កុដិលោក០១ខ្នង ធ្វើពីឈើប្រក់ស័ង្កសី ទំហំ៨ម៉ែត្រគុណ៦ម៉ែត្រ ឆេះទាំងស្រុង, ទ្វារព្រះវិហារ៨គ្រឿង ឆេះទាំងស្រុង , លុយរៀល១លាន,២០ម៉ឺនរៀល និងសំភារៈប្រើប្រាស់មួយចំនួនទៀត ត្រូវភ្លើងឆេះទាំងស្រុង បណ្ដាលមកពី ភ្លើងធូប។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះ ធ្វើកំណត់ហេតុ និងសន្និដ្នានថា ការឆេះគឺបណ្ដាលពីការធ្វេសប្រហែលជាចម្បង៕ ប៊ុន រិទ្ធី

 

 


ចែករំលែក៖