ព័ត៌មានទាន់ហេតុការណ៍៖

តៃកុងបញ្ជាម៉ាស៊ីនច្រូតស្រូវថយក្រោយខ្វះការប្រុងប្រយ័ត្ន កិនក្មេងប្រុសដើរចាប់ត្រីក្នុងស្រែពីក្រោយស្លាប់

ចែករំលែក៖

ប៉ោយប៉ែត៖ តៃកុងបញ្ជាម៉ាស៊ីនច្រូតស្រូវម្នាក់ បញ្ជា ម៉ាស៊ីនច្រូតស្រូវថយក្រោយមិនប្រយ័ត្ន កិនក្មេងប្រុសម្នាក់ ដើរចាប់ត្រីពីក្រោយ កិនស្លាប់កាលពីវេម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅវាលស្រែមួយកន្លែង ឋិតក្នុងភូមិពង្រ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចឧ្យដឹងថា កុមាររងគ្រោះមានឈ្មោះម៉ាន កក្កដា អាយុ៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ។

សមត្ថកិច្ចបញ្ជាក់ថា កុមាររងគ្រោះសព្វថ្ងៃរស់នៅជាមួយជីតាឈ្មោះ ឡា ម៉ាន អាយុជាង៨០ឆ្នាំ ដោយឪពុករបស់ក្មេងប្រុសទៅធ្វើការនៅឯប្រទេសថៃ។

ចំណែកម្ចាស់ម៉ាស៊ីនច្រួតស្រូវបើកបរនោះមានឈ្មោះបុ័ង ថង ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅក្នុងភូមិជាមួយជនរងគ្រោះ។

សាក្សីកន្លែងកើតហេតុប្រាប់ថា មុនដំបូងគេឃើញកុមាររងគ្រោះខាងលើបានដើរពីក្រោយម៉ាស៊ីនច្រូតស្រូវ បំណងចាប់ត្រីនៅក្នុងស្រែ លុះដល់ចំណុចកើតហេតុ កុមាររងគ្រោះបានឱនចាប់ត្រី គាបជួនម្ចាស់បើកបរម៉ាស៊ីនខាងលើភ្លេចខ្លួន បានបញ្ជាម៉ាស៊ីនច្រូតស្រូវថយក្រោយ ក៏កិនកុមាររងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយហេតុការណ៍ សមត្ថកិច្ចមូលដ្ឋានបានចុះធ្វើកំណតហេតុ ដើម្បីសាកសួរកមូលហេតុក្នុងករណីបញ្ជាស៊ីនច្រូតស្រូវកិនក្មេងប្រុសខាងលើស្លាប់។ តែករណីម៉ាស៊ីនច្រូតកិនកុមារស្លាប់ខាងលើនេះ ខាងសាច់ញាតិជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងឡើយ ដោយសម្របសម្រួលជួយមួយ ភាគីបង្កជាម្ចាស់ម៉ាស៊ីនច្រូតស្រូវ។

ជុំវិញករណីខាងលើនេះ លោកស៊ិន ណារ៉ាក់ អធិការស្រុកមង្គលបូរី អ្នកសារព័ត៌មានមិនអាចសុំការបកស្រាយបានទេ ព្រោះប្រព័ន្ធទូរស័ព្ទលោកមិនអាចទាក់ទងបានឡើយ៕ វណ្ណា


ចែករំលែក៖