ព័ត៌មានទាន់ហេតុការណ៍៖

កុមារាម្នាក់ត្រូវរថយន្តដឹកដែក បុកបណ្ដាលឲ្យរងរបួសបាក់ ក្ដោងច្រមុះ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកដែករបស់ក្រុន ហ៊ុន យីហោ​ សាលាអន្គរជាតិអាមរិក កាំងប្រ៊ិជ បើកបត់ចូលឃ្លាំងមិនប្រយ័ត្ន ជ្រុលទៅបុក សិស្សសាលាមីគីវេបណ្ដាល ឲ្យរងបួសបាក់ក្ដោងច្រមុះ. កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី​ ២២​ ខែ​មីនា​ ឆ្នាំ​ ២០១៩​ ស្ថិតតាមបណ្តោយផ្លូវ ២១៧ មុខឃ្លាំងដែកយីហោអន្គរជាតិ អាមរិកកាំងប្រ៊ិជ​ ​ ភូមិសំបូរ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។

ជនរងគ្រោះមានឈ្មោះរឿន សៀនហាយ អាយុ១២ឆ្នាំ រៀននៅសាលា មីគីវេ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

បើតាមប្រព័ត៌មានពីប្រជាពល រដ្ឋដែលឃើញហេតុការណ៍បាន ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តកូរ៉េ ១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A -0127 បើកបរក្នុងទិសដៅ ពីជើងមកត្បួង លុះមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេងឆ្លង ផ្លូវចូលមកឃ្លាំងតែជ្រុលទៅបុក កុមារាកំពុងតែជិះកង់ដែល ទើបនិងចេញពីរៀនបណ្ដាល ឲ្យរងរបួសរលាតដៃជើង និងបាក់ក្ដោងច្រមុះ ហើយតៃកុងរថយន្តមិន ឈប់មើលទេ ក៏បានបើករថយន្ត ចូលទៅក្នុងឃ្លាំងធ្វើដូចជា គ្មានរឿងអ្វីកើតឡើង ។

ភ្លាមៗនោះដែរ សមត្ថកិច្ចប៉ុស្តិ៍ដង្កោ បានចុះមកដល់កន្លែងកើតហេតុ និងបានហៅតៃកុងរថយន្ត មកទទួលខុសត្រូវទៅជន រងគ្រោះ ក្រោយក៏មានដំណាងខាង ក្រុមហ៊ុនចេញមកដឹកក្មេង រងគ្រោះទៅមន្ទីរពេទ្យ ចាំខាងក្រុមហ៊ុនចេញថ្លៃ ព្យាបាលដើម្បីបញ្ចប់រឿង៕ ភារ៉ា ដង្កោ


ចែករំលែក៖