ព័ត៌មានទាន់ហេតុការណ៍៖

កូនអ្នកមានអំណាចនៅក្រៅឃុំ កូនអ្នកតូចតាចជាប់ឃុំ ក្រោយពីបើកឆាកប្រយុទ្ធគ្នាយ៉ាងចាស់ដៃ

ចែករំលែក៖

ភ្នំពេញ៖ យុវជន២ក្រុម បើកឆាកប្រយុទ្ធគ្នាយ៉ាងចាស់ដៃ បណ្ដាលឲ្យរងរបួសចូលពេទ្យទាំងសងខាង ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោទាំង២ក្រុម និងម៉ូតូ២គ្រឿង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីរវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចសួនច្បារក្នុងបុរីពិភពថ្មីចំការដូង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សម្ថតកិច្ចបានឲ្យដឹងថា យុវជនដែលឃាត់ខ្លួនបាន ទាំង២ក្រុមនោះមានឈ្មោះ ១ ឈ្មោះ ធូ សុភា ភេទប្រុស អាយុ១៧ មុខរបរសិស្សស្នាក់ នៅភូមិសំបួរ សង្កាត់ដង្កោខណ្ឌដង្កោរងរបួសធ្លាយថ្លាល់និងត្រចៀកហូរឈាមស្រោចខ្លួនត្រូវបានសម្ថតកិច្ចខឃាត់ខ្លួនវិញ។ ២ ឈ្មោះ ហេង តេង ភេទប្រុសអាយុ២០ឆ្នាំមុខរបរសិស្ស ស្នាក់នៅចវាមួយគ្នារងរបួសបែកក្បាលរងរបួសធ្ងន់បញ្ចូនទៅមន្ទីពេទ្យបាយន័សង្គ្រោះ។

ចំណែកយុវជនដែលមកបង្កមានគ្នាបីនាក់៖ ១.មានឈ្មោះ ម៉ៅ សុផាតរ៉ូសា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រងរបួសបែកក្បាលត្រូវបានក្រុមគ្រួសារយកទៅមន្ទីពេទ្យ, ២.ឈ្មោះ ស៊ុំ សុវណ្ណរត័្ន ភេទប្រុស អាយុ១៧ មុខរបរកម្មករធ្វើរោងបុណ្យ ស្នាក់នៅ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រងរបួសដៃខាងឆ្វេង ស្រាល និង ៣.ឈ្មោះ ភារម្យ បុព្វតា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងបុរីពិភពថ្មី ផ្លូវលេខ៣ ផ្ទះលេខ១៥៣ ភូមិសំបួរ សង្កាត់ដង្កោខណ្ឌដង្កោអត់មានរងរបួសត្រូវបានបាន ដោះលែងដោយសារតែខ្លាចអំណាចបុណ្យសក្ត័មន្ត្រីយោធារម្នាក់ដែលជាឪពុកជនបង្ករ។

សមត្ថកិច្ចបានអោយដឹងថាយុវជនទាំង២ក្រុមធ្លាប់វាយគ្នាម្ដងមកហើយកាលពីថ្ងៃទី៦មិនាដោយសារខាងដែលមានគ្នា៣នាក់ជិះម៉ូតូប៉ះខាង២នាក់លុះដល់ថ្ងៃកើតហេតុខាងលើក្រុងយុវជនដែលមានគ្នា២នាក់ចូលមកក្នុងបុរីភពថ្មីមកហូបមីឆាស្រាប់តែខាងយុវជនដែលមានគ្នា៣នាក់ឃើញក៏បានស្ទុះទៅវាយទើបមានការវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យរងរបួសទាំងសងខាងទៅពេទ្យរៀងខ្លួន។

ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនយុវជនទាំង២ក្រុមមកសាកសួរនៅប៉ុស្តិនគរបាលដង្កោហើយសមត្ថកិច្ចបានអោយភាគីទាំង២សម្រប់សម្រួលគ្នាជាច្រើនម៉ោងដើម្បីបញ្ចប់រឿងតែនៅតែមិនត្រូវគ្នាដោយសារពេលនោះឪពុកនិងម្ដាយខាងយុវជនបែកក្បាលដេ១១ថ្នេដែលមាន៣នាក់នោះអាងខ្លួនជាយោធាបានមកស្រែកឡូឡានៅកន្លែងសមត្ថកិច្ចប៉ុស្តិដង្កោដោយប្រើពាក្យសម្ដីមិនសមរម្យជាច្រើនទៅលើម្ដាយនិងយុវជនដែលមានគ្នា២នាក់មិនគួរឲ្យចង់ស្ដាប់។ទើបសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីចាក់ការបន្តតាមនីតិវិធីច្បាប់៕ ភារ៉ាដង្កោ

IMG_1045 IMG_1069 IMG_1070 IMG_1071 IMG_1078


ចែករំលែក៖