ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងធ្វើសមយុទ្ធកាំភ្លើងធំក្នុងឱកាសខួប៨៥ឆ្នាំថ្ងៃបង្កើតកងទ័ព

ចែករំលែក៖

កូរ៉េខាងជើងបានធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ក្នុងឱកាសប្រទេសនេះប្រារព្ធខួប៨៥ឆ្នាំថ្ងៃបង្កើតកម្លាំងទាហានប្រទេសនេះ។

សារព័ត៌មាន Yonhap របស់កូរ៉េខាង ត្បូងបានផ្សាយថា តាមប្រភពព័ត៌មានពីរដ្ឋាភិបាលកូរ៉េខាងត្បូង ទីក្រុងព្យុងយ៉ាង បានបញ្ជាឲ្យធ្វើសមយុទ្ធបាញ់កាំភ្លើងធំនៅទីក្រុង Wonsan ស្ថិតនៅឆ្នេរសមុទ្រ ភាគខាងកើតប្រទេសនេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ការធ្វើ សមយុទ្ធខាងលើមានទ្រង់ទ្រាយធំបំផុត ហើយមេដឹកនាំ គីម ជុងអ៊ុន បានទៅចូល រួមត្រួតពិនិត្យដោយផ្ទាល់ផងដែរ។

ព័ត៌មានស្តីពីការធ្វើសមយុទ្ធខាងលើ របស់កូរ៉េខាងជើងកើតឡើងក្នុងពេល ដែលនាវាមុជទឹកដើរដោយថាមពល បរមាណូរបស់អាមេរិក៤គ្រឿង USS Michigan បានចូលដល់កំពង់ផែកូរ៉េខាង ត្បូង។ នាវាមុជទឹកនោះបានបំពាក់មីស៊ីល Tomahawk រហូតដល់ទៅ១៥០ដើមដែលអាចកម្ទេចកូរ៉េខាងជើងទាំងស្រុង។

នាវាមុជទឹកដើរដោយថាមពលនុយ ក្លេអ៊ែរបស់អាមេរិក១គ្រឿង តាមសេចក្តី រាយការណ៍បានឲ្យដឹងថា នឹងមកដល់ទី ក្រុងកំពង់ផែកូរ៉េខាងត្បូងប៊ូសាន នៅថ្ងៃ អង្គារ ជាថ្ងៃតែមួយ ដែលគេរំពឹងថា កូរ៉េ ខាងជើងនឹងធ្វើពិធីរំឭកខួបលើកទី៥៨ នៃ ការបង្កើតកងទ័ពរបស់ខ្លួន។

កាសែតកូរ៉េខាងត្បូង Donga Ilbo បាន រាយការណ៍កាលពីថ្ងៃចន្ទថា នាវា USS Michi gan ដែលជានាវាមុជទឹកដើរដោយថាម ពលនុយក្លេអ៊ែរប្រភេទOhioទី២នៅក្នុង ទ័ពជើងទឹកសហរដ្ឋអាមេរិកដើម្បីធ្វើជា សារព្រមានមួយចំពោះទីក្រុងព្យុងយ៉ាង។

យោងតាមប្រភពព័ត៌មាន ដែលបាន ប្រាប់កាសែត Donga Ilbo បានឲ្យដឹងថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអាមេរិកនេះនឹងចូលរួមជាមួយនឹងក្រុម វាយប្រហារនៃកំពូលនាវាផ្ទុកយន្តហោះ Carl Vinson និងបំពេញបេសកកម្មស៊ើប យកការណ៍ ហើយវាក៏ទំនងជានឹងចូលរួមធ្វើសមយុទ្ធជាមួយនឹងទ័ពជើងទឹកសេអ៊ូល ផងដែរ។

ជាលើកទី១ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើបញ្ជូនកម្លាំងទាហាន និងអាវុធទៅកាន់ឧបទ្វីបកូរ៉េដើម្បីត្រៀមលក្ខណៈវាយប្រហារកូរ៉េខាងជើង ប្រសិន បើប្រទេសនេះនៅតែឌឺដងនោះ។

បច្ចុប្បន្ន កូរ៉េខាងជើងដូចជាត្រូវឡោមព័ទ្ធដោយអាវុធទំនើបរបស់អាមេរិក ហើយបើកូរ៉េខាងជើងមានសកម្មភាពអ្វីមួយនោះ ប្រទេសនេះនឹងត្រូវរលាយជាក់ជាមិនខាន ឡើយ។ ក៏ប៉ុន្តែមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្តេជ្ញាធ្វើសង្គ្រាមជាមួយអាមេរិក ដល់ដង្ហើមចុងក្រោយ បើអាមេរិកវាយ ប្រហារកូរ៉េខាងជើងមែននោះ។

ក្រុមអ្នកវិភាគធ្លាប់បានលើកឡើងថា បើមានសង្គ្រាមឧបទ្វីបកូរ៉េកើតឡើងមែន អ្នកស្លាប់មានច្រើនហួសពីការស្មានដោយ សារតែមេដឹកនាំ គីម ជុងអ៊ុន បានប្រើ ប្រាស់ពលរដ្ឋ ក្នុងនោះមានស្ត្រី និងកុមារធ្វើជារនាំងការពារទីក្រុងព្យុងយ៉ាងជាមិនខាន ៕ ម៉ែវ សាធី


ចែករំលែក៖