ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងបើកការស្រាវជ្រាលលើក្រុមហ៊ុនធំពាក់ព័ន្ធប្រធានាធិបតីផាក យ៉ុងហេ

ចែករំលែក៖

ក្រុមព្រះរាជអាជ្ញាកូរ៉េខាងត្បូង បានបើកការស្រាវជ្រាវទៅលើប្រធានក្រុមហ៊ុនធំៗ ដែលសង្ស័យថា បានជាប់ពាក់ទ័ន្ធនឹងប្រធានាធិបតីផាក យ៉ុងហេ។

ក្នុងចំណោមក្រុមហ៊ុនដែលចាប់អារម្មជាងគេនោះ គឺប្រធានក្រុមហ៊ុន Hyundai Motor និងប្រធានក្រុមហ៊ុន Samsung ។ ក្រុមព្រះរាជ្យអាជ្ញា បានបើកការស្រាវជ្រាវថាតើលោកស្រីផាកយ៉ុងហេជាប់ពាក់ព័ន្ធ ឬដាក់គំនាបទៅលើក្រុមហ៊ុនទាំងនោះដែរ ឬទេ។

ក្រៅពីនេះ នៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀត រងការស្រាវជ្រាវ ថា តើមានការបង្ខំឲ្យបរិច្ចាគប្រាក់ឲ្យមូលនិធិ២ ដែលគ្រប់គ្រងដោយមិត្តភក្តិ ដ៏ជិតស្និទ្ធនឹងប្រធានាធិបតី ។

នៅពេលនេះ ប្រធានាធិបតីផាក យ៉ុងហេ កំពុងប្រឈមនឹងគំនាបពីពលរដ្ឋយ៉ាងខ្លាំង ។ នៅថ្ងៃទី១២ ខែវិច្ឆិកា ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងសេអ៊ូល ទាមទារលោកស្រីផាក ចុះចេញពីតំណែង ។ នេះគឺជាបាតុកម្មទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាននៅកូរ៉េខាងជើង រយៈពេលជាង៣០ឆ្នាំកន្លងមក ។

ប៉ូលិសទីក្រុងសេអ៊ូលបានឲ្យដឹងថា មានបាតុករប្រមានជាង១៧ពាន់នាក់ ចូលរួមធ្វើបាតុកម្ម ចំណែកក្រុមអ្នកដឹកនាំបាតុកម្មបញ្ជាក់ថា មានបាតុករចូលរួមរហូតដល់ជាង១លាននាក់ ។

ប៉ូលិសបានដាក់ពង្រាយជាង២៥ពាន់នាក់ សម្រាប់ទប់ស្កាត់បាតុករហិង្សាដែលអាចកើតឡើង ។ ជាមួយគ្នានេះដែរ ក្រុមប៉ូលិសបានដាក់ពង្រាយនៅតាមច្រកផ្លូវសំខាន់ៗចូលទៅកាន់ វិមានបៃតង ។

លោកស្រីផាក យ៉ុងហេ ប្រឈមនឹងរឿងអាស្រូវ ដោយសារតែបានទម្លាយឯកសារមួយចំនួន ក៏ដូចជាសុន្តរកថា ឲ្យទៅលោកស្រី Choi Soon Silពិនិត្យ ហើយលោកស្រី មិនមែនជាមន្ត្រីនៅក្នុងរដ្ឋាភិបាល ។ លោកស្រី Choi soon silដែលជាមិត្ត៤០ឆ្នាំរបស់ប្រធានាធិបតី រងការចោទប្រកាន់ថាបានជ្រៀតជ្រែកចូលក្នុងឆាក់នយោបាយរបស់រដ្ឋាភិបាល ៕ ម៉ែវ សាធី

23609710 40331986_-_27_10_2016_-_skorea-politics-park


ចែករំលែក៖