ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងលក់យន្តហោះចម្បំាង៤គ្រឿងទៅឲ្យថៃ

ចែករំលែក៖

កម្លាំងទាហានអាកាសថៃនឹងទទួល បានយន្តហោះចម្បាំងប្រភេទ T-50 ពីរគ្រឿង ពីកូរ៉េខាងត្បូងនៅក្នុងសប្តាហ៍នេះ ដើម្បីជួយធ្វើទំនើបកម្មកម្លាំងទាហានអាកាសរបស់ខ្លួន បើទោះបីជាមានបញ្ហា ប្រឈមជាច្រើន និងឧបសគ្គថវិកាក៏ ដោយ។

នៅក្នុងកិច្ចព្រមព្រៀងទិញយន្តហោះ៤គ្រឿងរបស់រដ្ឋាភិបាលយោធាថៃ សប្តាហ៍ នេះយន្តហោះចម្បាំងប្រភេទ T-50 ចំនួន២ គ្រឿង ក្នុងចំណោមយន្តហោះ៤គ្រឿង ត្រូវបានរាយការណ៍ថា ចាកចេញពីទីក្រុងសេអ៊ូលទៅកាន់ទីក្រុងបាងកកហើយ។

យន្ដហោះនេះនឹងត្រូវជំនួសយន្តហោះហ្វឹកហ្វឺន Aero L-39 Albatros ដែលកង ទ័ពជើងអាកាសរបស់រាជរដ្ឋាភិបាលថៃ (RTAF) បានប្រើប្រាស់អស់រយៈពេល២ទសវត្សរ៍មកហើយ ជាមួយនឹងតម្លៃថែទាំ ខ្ពស់។

យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយនៅថ្ងៃទី១១ ខែមករា បានឲ្យដឹងថា រដ្ឋាភិបាលយោធាថៃក្រោមការដឹកនាំរបស់ នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានបង្ហាញនូវការខ្នះខ្នែងក្នុងការបង្កើន សមត្ថភាពការពារជាតិ ចាប់តាំងពីការ ឡើងកាន់អំណាចបន្ទាប់ពីមានរដ្ឋប្រហារ មួយនៅខែឧសភា ឆ្នាំ២០១៤កន្លងទៅ។

ភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលបានអនុម័តផែនការរបស់ RTAF ក្នុងការទិញយន្ត ហោះចម្បាំងប្រភេទ T-50 ចំនួន១៦គ្រឿង មកនោះ ក្រុមហ៊ុន KAI របស់កូរ៉េខាងត្បូងបានទទួលការបញ្ជាទិញ២ដាច់ដោយ ឡែកពីប្រទេសថៃ ដើម្បីផលិតយន្ដហោះ ចម្បាំង T-50TH ចំនួន៤គ្រឿង ដែលមានតម្លៃ១១០លានដុល្លារនៅក្នុងខែកញ្ញា ឆ្នាំ២០១៥ និងយន្តហោះ T-50TH ចំនួន៨ គ្រឿងទៀត មានតម្លៃ២៦០លានដុល្លារ កាលពីខែកក្កដា ឆ្នាំ២០១៧៕ ម៉ែវ សាធី


ចែករំលែក៖