ព័ត៌មានទាន់ហេតុការណ៍៖

កំពុងលួចកាត់ខ្សែភ្លើងគេមកទាន់ឃាត់ប្រគល់ឲ្យនគរបាល

ចែករំលែក៖

ភ្នំពេញ​៖ ​ជនសង្ស័យ​ម្នាក់បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង តែ​ត្រួវបាន​គេ​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ចកាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃពុធ ១៤រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ​ស្ថិត​​ក្នុងភូមិ​ក្បាលដំរី​២ ​សង្កាត់​កា​កាប​២​ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ​

ជនសង្ស័យ​ឈ្មោះ​ អង្គ ​រ៉ា​វៃ ​ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​មុខរបរ​ស្នាក់នៅ​មិន​ពិតប្រាកដ​ មាន​ស្រុកកំណើត​ភូមិ​គោក​រវាង ​ឃុំ​ស្រែ​ននោង ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​ ។ ​ចំណែក​ដើមបណ្តឹង​ឈ្មោះ​ម៉ៃ​ រស្មី ​ភេទ​ប្រុស ។ ​

តាមបុរសជនអ្នកឃាត់ខ្លួនជនសង្ស័យ​បានឱ្យដឹងថា មុន​កើតហេតុ ចរន្តអគ្គិសនី​នៅ​តំ​ណុ​ច​ខាងលើ បាន​ដាច់ តែពិនិត្យ​មើល អង្គភាព​អគ្គិសនី មក​ឃើញថា បណ្តាញ ចរន្ត​ភ្លើង​នៅ​តំបន់​ខាងលើ មិនបាន​ផ្តាច់​ទេ ។

តែ​ចរន្ត​ផ្គង់​ផ្គង់​តាម​ផ្ទះ​ត្រូវបាន​កាត់ផ្តាច់ ​ទើប​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជាក់ស្តែង​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ កំពុង​កាត់​យក​លួសស្ពាន់ ទើប​ឃាត់ខ្លួននិងរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។

ក្រោយ​ចាប់ខ្លួនបាន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាននគរបាលកាកាបទី២ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន បន្ត​តាម​នីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖