ព័ត៌មានទាន់ហេតុការណ៍៖

កំលោះម្នាក់ខំតាមស្រឡាញ់តែអ្នកមេម៉ាយរៀបការចោលឈឺចិត្តពេកចងកបញ្ចប់ជីវិត

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ដោយសារតែស្នេហ៍ខកបំណងខំតាមស្រឡាញ់ស្ត្រីមេម៉ាយជាច្រើនឆ្នាំទីបំផុតនាងចូលរោងការជាមួយ ប្រុសផ្សេងធ្វើឲ្យយុវជនម្នាក់គិតខ្លីសម្រេច ចិត្តចងកបញ្ចប់ជីវិតបង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៦ល្ងាចថ្ងៃចន្ទ ១ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៨ នៅចំណុចខាងកើតនាគហា ស្ថិត ក្នុងក្រុមទី៦ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំ ព្រឹក ខេត្តបាត់ដំបង ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ រស់ ស្មី អាយុ២៧ ឆ្នាំ មុខរបរជាងតុទូ មានទីលំនៅភូមិ-ឃុំ កើតហេតុ ។

បើតាមស្រ្តីឈ្មោះ ប៉ុត ញុំ អាយុ៥២ឆ្នាំ ជាម្តាយបង្កើតជនរងគ្រោះបានឲ្យដឹងថា កន្លងមកកូនប្រុសរបស់គាត់ធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយគាត់ក៏ធ្លាប់យកកូនទៅ ដាក់មណ្ឌលកែប្រែរបស់កងរាជអាវុធហត្ថខេត្តបាត់ដំបងបាន៤ខែដែរ។ រហូតដល់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ គាត់បាន យកកូនត្រឡប់មកផ្ទះវិញដោយរស់នៅជាធម្មតាមិនដែលទាស់ពាក្យសម្តីអ្វីឡើយ។ ប៉ុន្តែកូនគាត់ធ្លាប់ស្រឡាញ់ស្ត្រីមេម៉ាយ ម្នាក់ តែស្ត្រីនោះគេរៀបការប្តីចោល ហើយនាងថែមទាំងជិះម៉ូតូឌុបគ្នាកាត់តាមមុខផ្ទះរបស់គាត់រាល់ថ្ងៃធ្វើឲ្យកូនគាត់ឈឺចិត្ត យ៉ាងខ្លាំង ។

ស្ត្រីជាម្តាយបានបន្តថា មុនពេលកើតហេតុប្រហែល១០ថ្ងៃកូនប្រុសគាត់បាន សរសេរផុសក្នុងហ្វេសប៊ុកថា «កូនលាម៉ែ រហូតហើយ»។ ពេលនោះគាត់ក៏សួរនាំតែ កូនឆ្លើយថា មិនបានសរសេរទេ។ ក្រោយមកកូនប្រុសក៏ចេះតែសម្ងំនៅក្នុងផ្ទះចេញតែពេលហូបបាយ។ លុះមកដល់ថ្ងៃទី២៤ ខែសីហាកូនគាត់សរសេរផុសក្នុងហ្វេសប៊ុកពាក្យចុងក្រោយថា «រស់ឲ្យគេពិបាក រស់ ធ្វើអី្វ?»។ រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨វេលាម៉ោង៦ល្ងាចដោយឆ្ងល់ មិនឃើញកូនចេញមកហូបបាយដូចសព្វដងគាត់ក៏អើតមើលតាមបង្អួចផ្ទះ និងក្នុងបន្ទប់ដេកតែរកមិនឃើញក៏ទៅអើតមើលតាមទ្វារក្រោយ ស្រាប់តែឃើញកូនប្រុស ចងកនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ ៕ ហេង នរិន្ទ្រ


ចែករំលែក៖