ព័ត៌មានទាន់ហេតុការណ៍៖

ក្តារចុច Logitech Craft keyboard មានប៉ូតុង  ‘ឆ្លាតវៃ’ សម្រាប់ការច្នៃប្រឌិត

ចែករំលែក៖

Logitech បានដាក់បង្ហាញនូវក្តារចុចឥតខ្សែដ៏គួរឱ្យចាប់អារម្មណ៍មួយគួរអោយចាប់អារម្មណ៍ដល់អ្នកដែលធ្វើការកែតម្រូវវីដេអូ និងការរចនាក្រាភិច ឬ វេបសាយ។ គេបានដាក់ឈ្មោះអោយវាថា Craft វាមាន “ការបញ្ចូលដោយប៊ូតុងច្នៃប្រឌិត” ដែលបានតំឡើងនៅផ្នែកខាងឆ្វេងនៃក្តារចុច។ ដែលអនុញ្ញាតឱ្យអ្នកធ្វើការកែតម្រូវរូបភាពនៅក្នុងកម្មវិធីដូចជា Adobe Photoshop CC, Illustrator CC ឬ InDesign CC ឬ លេងវីដេអូនៅក្នុង Adobe Premiere Pro CC មិនដូចទៅនឹងផលិតផល Surface Dial របស់ Microsoft នោះទេ។
ក្រុមហ៊ុន Logitech និយាយថាប៊ូតុងដែលអាចបង្វិល ឬ ចុចបានអាចដោះស្រាយបានច្រើនជាងការងារច្នៃប្រឌិត។ វាក៏អនុញ្ញាតឱ្យអ្នកអាចរមូរតាមរយៈសៀវភៅបញ្ជី Excel ស្វែងរកបញ្ជីចាក់នៅក្នុង Spotify ឬ លោតពីផ្ទាំងមួយទៅផ្ទាំងនៅក្នុងកម្មវិធីអ៊ីនធឺណិត។ ក្រុមហ៊ុនបាននិយាយថាការប្រើ Logitech “Option” software អ្នកអាចកំណត់វេនមួយ ឬ ចុចលើកម្មវិធី App ណាមួយ។
Logitech និយាយថាក្ដារចុចនេះត្រូវបានរចនាឡើងដើម្បីភាពងាយស្រួលហើយថា គន្លឹះនីមួយៗត្រូវបានបង្កើតសម្រាប់ប្រសិទ្ធភាពស្ថេរភាពនិងភាពជាក់លាក់។ ជាមួយនឹង Bluetooth LE ឥតខ្សែ អ្នកអាចប្ដូររវាងឧបករណ៍រហូតដល់ទៅបីនៅលើ Windows ឬ Mac ។ វាក៏មានលក្ខណៈពិសេសបំភ្លឺឆ្លាតវៃដែលអាចដឹងពីភ្លើងបន្ទប់ និងដៃរបស់អ្នកដើម្បីបើកឬកែតម្រូវពន្លឺភ្លើង។ ក្ដារចុច Craft នេះនឹងដើរតួជាមួយផលិតផល Logitech MX ផ្សេងទៀត រួមបញ្ចូលទាំងស៊េរី MX Master និង MX Sound PC Bluetooth speaker ថ្មីរបស់ខ្លួន។ ក្ដារចុច Craft នឹងមកដល់សហរដ្ឋអាមេរិកនៅខែតុលាឆ្នាំ 2017 សម្រាប់តម្លៃ 200 ដុល្លារហើយនឹងអាចត្រូវដាក់លក់ក្នុងចក្រភពអង់គ្លេស នៅខែកញ្ញា ក្នុងតម្លៃ 179 ផោន៕ ហេង លក្ខិណា

ចែករំលែក៖