ព័ត៌មានទាន់ហេតុការណ៍៖

ក្តីសង្ឃឹមទទួលបានសុខសន្តិភាពនៅលើពិភពលោកឆ្នាំ​២០១៩

ចែករំលែក៖

ឆ្នាំ២០១៨​បានកន្លងមកផុតទៅ ដោយបន្សល់នូវទុក្ខក្រៀមក្រំជាច្រើន បង្កឡើងដោយអំពើហិង្សា សង្គ្រាមស៊ីវិល គ្រោះធម្មជាតិ ធ្វើឲ្យត្រូវបែកបាក់គ្រួសារ​ សាចញាតិ ។ ការស្វាគមន៍ឆ្នាំថ្មី២០១៩នេះ ពលរដ្ឋជុំវិញពិភពលោក សង្ឃឹមថា នឹងទទួលបានសុខ សុភមង្គល និង សន្តិភាព​ ស្ថេរភាពពេញលេញ នៅលើពិភពលោកនេះ ​។

នៅវេលាម៉ោង​00:00នាទី ឈានចូលថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ ពលរដ្ឋនៅជុំវិញពិភពលោក បានស្វាគមន៍ឆ្នាំថ្មី​ដោយភាពសប្បាយរីករាយ​បំផុត និងសង្ឃឹមថា ឆ្នាំ​២០១៩នេះ ជាឆ្នាំនៃសុខសន្តិភាព នៅលើពិភពលោក ។ បណ្តាទីក្រុងធំនៅជុំវិញពិភពលោក មានការបាញ់កាំជ្រួចផ្កាភ្លើងអបអរសាទរ យ៉ាងអធិកអធម និងស្រស់ស្អាតបំផុត ។

អូស្ត្រាលីបានក្លាយទៅជាប្រទេស ដែលបាញ់កាំជ្រួចច្រើនជាងគេបំផុត នៅទីក្រុង ស៊ីដនី មានការបាញ់កាំជ្រួចផ្កាភ្លើង អូសបន្លាយដល់ទៅ​១២នាទី ដោយ​បានប្រើប្រាស់កំាជ្រួច ផ្កាភ្លើងដល់ទៅ​ជិត​៩តោន ។

ចំណែកនៅទីក្រុង ម៉ែលប៊ន បានប្រើប្រាស់កាំជ្រួចដល់ទៅ​១៤តោន ដោយបាញ់ពីលើអាគារ ខ្ពស់នៅទីក្រុង ។

ខាងក្រោមនេះ ជារូបភាពនៃទិដ្ឋភាពស្វាគមន៍ឆ្នាំថ្មី២០១៩៖

 


ចែករំលែក៖