ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងនាមជាពលរដ្ឋម្នាក់ សូមបញ្ចេញមតិ បន្តិច៖ “ពាក្យថា លិទ្ធិប្រជាធិបតេយ្យ គឺវាមាន អត្ថន័យ និយមន័យ ច្បាស់លាស់”

ចែករំលែក៖

និយាយរួមទៅម្នាក់ៗ គឺស្រលាញ់នូវ លិទ្ធិប្រជាធិបតេយ្យ ក្នុងនោះសូម្បីតែខ្ញុំ ជាពលរដ្ឋម្នាក់ ក៏ពេញចិត្តអ្វីដែលមានលិទ្ធិ ប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេស របស់ខ្ញុំ ។ យើងគួរយល់ឲ្យបានច្បាស់ ពាក្យថា លិទ្ធិប្រជាធិបតេយ្យ ព្រោះមាន អត្ថន័យ និយមន័យ ច្បាស់លាស់ ប៉ុន្តែ អាមេរិកពាក្យថា លិទ្ធិប្រជាធិបតេយ្យ គឺ ស្ថិតតែនៅលើបបូរមាត់អាមេរិកតែប៉ុណ្ណោះ ឬស្ថិតលើគោលនយោបាយអាមេរិកជាអ្នក បកស្រាយតែប៉ុណ្ណោះ ។

កន្លងមក ជាទម្លាប់របស់អាមេរិក បើ សិនជាមេដឹកនាំរបស់ប្រទេសមួយណា ឬ ក៏គណបក្សនយោបាយមួយណា ដែលសុខចិត្តធ្វើជាអាយ៉ង ចំណុះបម្រើផលប្រយោជន៍ ឲ្យខ្លួន រាល់សកម្មភាពគណបក្សនយោ បាយ ឬក៏អ្នកដែលខ្លួនប្រើ ទោះខុសច្បាប់ ឬមិនស្របនិងនិយមន័យលិទ្ធិប្រជាធិបតេយ្យ ក៏ដោយ ក៏អាេមរិកចាត់ទុកសកម្មភាពដែលធ្វើផ្ទុយពីលិទ្ធិប្រជាធិបតេយ្យនោះ ក៏ត្រូវ ដែរ ។ ផ្ទុយទៅវិញ ប្រសិនបើមេដឹកនាំ ប្រទេសណា ឬគណបក្សនយោបាយណា ដែលប្រកាន់ជំហរ នីតិរដ្ឋ អធិបតេយ្យភាព មិនផ្តេកខ្លួនធ្វើខ្លួនជាអាយ៉ង បម្រើផល ប្រយោជន៍ឲ្យអាមេរិក ខ្លួនតែងតែចាត់ទុក រាល់សកម្មភាព និងទង្វើដឹកនាំប្រទេសនោះ គណបក្សនយោបាយនោះ សុទ្ធតែផ្ទុយអំពី លិទ្ធិប្រជាធិបតេយ្យ ឬមិនមានលិទ្ធិប្រជា ធិបតេយ្យ និងគោរពសិទ្ធិពលរដ្ឋជាដើម ។

ជាការពិតអាេមរិកដែលជាប្រទេស មហាអំណាចមួយនេះ មិនដែលបានយក សកម្មភាពពីប្រទេសមួយនោះ និងគណ បក្សនយោបាយមកធ្វើការថ្លឹងថែ្លងពីនិយម ន័យ និងអត្ថន័យនៃលិទ្ធិប្រជាធិបតេយ្យ ទេ ទោះជាគេបានធ្វើត្រូវក៏ដោយ តែងតែ ចាត់ទុកថា ជាសកម្មភាពផ្តាច់ការដើម្បី យកលេសថា គ្មានលិទ្ធិប្រជាធិបតេយ្យ បំណងបំផ្លាញនូវសន្តិសុខ សន្តិភាព ការ អភិវឌ្ឍន៍ប្រទេសដែលកំពុងមានសន្តិភាព ឲ្យវិលទៅរកបញ្ហាសង្រ្គាម ស្របតាមគោល បំណងរបស់ខ្លួន បំផ្លាញសេចក្តីសុខរបស់ ប្រទេសជាតិមួយ បំផ្លាញសន្តិភាពប្រទេស មួយដែលប្រឹងស្វះស្វែងរកដោយកម្រ បំផ្លាញនូវទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស ដោយសារមេដឹកនាំប្រទេសមួយនោះ ឬ គណបក្សនយោបាយមួយនោះ មិនបាន ដើរតាមយន្តការនយោបាយរបស់មហា អំណាចមួយនេះ ៕ ពុទ្ធិយា

 


ចែករំលែក៖