ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងដុតសំរាមរាលឆេះតូបលក់ចាប់ហួយនិងសម្ភារអស់មួយចំនួន

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិភ័យឆេះតូប១ខ្នងកាលពីវេលាម៉ោង០៨ព្រឹក ថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់តូបឈ្មោះ លី វណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ តូបទំហំ៤ម៉ែត្រគុណ៥ម៉ែត្រធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រនាបក្តារ ខូចខាត ឆេះទាំងស្រុង ក្នុងនោះមាន អ៊ីវ៉ាន់ចាប់ហួយមួយចំនួនតូច អង្ករចំនួន១បេ ប្រាក់រៀលចំនួន៥០ម៉ឺនរៀល -គ្រឿងអលង្ការផ្លាកទីន ចំនួន៤,៥ជី -ទូរស័ព្ទចំនួន៦គ្រឿង -គ្រែដេកចំនួន១គ្រឿង សម្ភារប្រើប្រាស់មួយចំនួនទៀត។

មូលហេតុ បណ្តាលមកពីធ្វេសប្រហែស កូនតូចដុតសំរាមក្បែរតូបបណ្តាលឲ្យរាលឆេះ ករណីខាងលើមិនបង្កឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ ។ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ មិនបានចេញអន្តរាគមន៍នោះទេ មូលហេតុព័ត៌មានយឺតយ៉ា វ៕ ប៊ុនរិទ្ធី


ចែករំលែក៖