ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងពីរក្រុមប្រើហិង្សាវៃតបគ្នាបណ្ដាលឲ្យ២នាក់របួសស្រាល និងម្នាក់ទៀតសន្លប់ឈឹង

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងស្ទាវ២ក្រុមទំនាស់សំដីបង្ករហិង្សាវៃតប់គ្នាទៅ មកបណ្ដាលឲ្យ២នាក់របួសស្រាល និងម្នាក់ទៀតសន្លប់ឈឹង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅភូមិឈូករំដួល ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមទី១ ឈ្មោះ អ៊ឹម ប៊ុន ភេទប្រុស អាយុ ២៦ឆ្នាំ រងរបួសស្រាលចំក្បាល និងដៃ ឈ្មោះ វាត ភក្តិ ភេទប្រុស អាយុ ២៤ឆ្នាំ រងរបួសស្រាលចំក្បាល និងខ្នង ទាំង២នាក់មានទីលំនៅ ភូមិឈូករំដួល ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពុងធំ។ ក្រុមទី២ ឈ្មោះលាំ វ៉ាន់ឌី ភេទប្រុស អាយុ ២៤ឆ្នាំទីលំនៅភូមិឈូករំដួល ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពុងធំ។( មិនមានស្លាកស្នាមធ្ងន់ធ្ងរ តែសន្លប់) និងបក្សពួកច្រើននាក់មិនទាន់ស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន។បច្ចុប្បន្នជនទាំងបីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៏-សន្ទុក។ករណីនេះកម្លាំងជំនាញព្រហ្មទណ្ឌស្រុកសន្ទុក កំពុងចុះស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តនីតិវិធីតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖