ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ឆក់សត្វកណ្តុរភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់នៅកណ្តាលវាលស្រែ

ចែករំលែក៖

ខេត្តកណ្តាលៈ ក្មេងប្រុសអាយុ១៥ឆ្នាំស្ពាយឧបករណ៍ចេញទៅដាក់ឆក់សត្វកណ្តុរ ខណៈដើរធ្វេស​ប្រហែស បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលា​ម៉ោង១៨ និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចដីស្រែរបស់ឈ្មោះ អ៊ុល ណុច ស្ថិតក្នុងភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្កកណ្ដាល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ណុច វណ្ណនិត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះបានរៀបចំខ្លួន និង​ស្ពាយឧបករណ៍ឆក់កណ្តុរចេញពីផ្ទះ ត្រូវបានស្ត្រីជាម្តាយហាមឃាត់ តែក្មេងប្រុសរូបនេះមិន​ស្តាប់នៅតែបន្តស្ពាយឧបករណ៍ដើរចេញពីផ្ទះឆ្ពោះទៅវាលស្រែ ។ មួយសន្ទុះក្រោយមកស្ត្រីជា​ម្តាយបានស្រែកហៅក្មេងប្រុសរងគ្រោះឲ្យត្រឡប់មកផ្ទះវិញ តែមិនមានការឆ្លើយតប ទើបស្ត្រីជា​ម្តាយប្រើបងប្អូនឲ្យជួយតាមរក រហូតប្រទះឃើញក្មេងប្រុសរងគ្រោះដេកស្លាប់នៅលើខ្សែលួស។

ក្រោយពីមាហេតុការណ៍កើតឡើងក្រុមគ្រួសារ បាននាំយកសាកសពក្មេងប្រុសរងគ្រោះ​មក​កាន់លំនៅឋានរាយការណ៍ប្តឹងសមត្ថកិច្ច ។ សមត្ថកិច្ចបានបញ្ជាក់ថា នៅលើកំភួនដៃខាង​ឆ្វេងសាកសពចនរងគ្រោះមានស្លាប់ឆេះខ្លោចមួយកន្លែង ក្រៅពីនោះពុំមានស្លាកស្នាមអ្វីផ្សេង​ឡើយ ។ ការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារឆក់និងខ្សែលួស ដែលខ្លួនបានរាយត​ភ្ជាប់​ជាមួយអាំងវ៉ាទ័រ ចាប់ជាមួយភ្លើងអាគុយ បំឡែកសម្រាប់ឆក់សត្វកណ្ដុរ ។ ក្រោយពីពិនិត្យចប់​សពគ្រប់សាកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាម​ប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖