ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ដើរទៅបត់ជើងតូចធ្លាក់ទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងបុរសម្នាក់ ខណៈដើរទៅបត់ជើងតូច បែរជាធ្លាក់ទឹកបណ្តាលឲ្យលង់ស្លាប់ ។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥និង៣៧នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្តៀង
ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបញ្ជាក់ថា ក្មេងរងគ្រោះឈ្មោះ ង្វៀង យាំង ណាម អាយុ៤ឆ្នាំ ភេទប្រុស  ជនជាតិ វៀតណាម  ឪពុក ង្វៀង យាំង ម៉ាំង អាយុ ២៥
ម្តាយ ឈ្មោះ យ៉ យ៉ាំងនី អាយុ ២១ ឆ្នាំ រស់នៅភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារមូលហេតុ ក្មេងរងគ្រោះដើរទៅនោមធ្លាក់ទឹក ។

សពត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖