ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់បើកម៉ូតូឆ្លងថ្នល់ត្រូវរថយន្ដឡិចស៊ីស៥៧០បើកបុកស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្ដ ឡិចស៊ីស៥៧០បើកបុកក្មេងស្លាប់នៅនៅលើកំណាត់ផ្លូវជាតិលេខ៦ត្រង់ចន្លោះ គីឡូម៉ែត្រលេខ ១០០និងលេខ១០១ ក្នុង ភូមិហ្វាទ្វា ឃុំច្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង១២ និង៤៧នាទី ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុស ឈ្មោះ រុំ ធុន រស់នៅភូមិ ឃុំខាងលើ បានបើកម៉ូតូម៉ាកគុប គ្មានស្លាកលេខ ពីលិចទៅកើត ឯរថយន្ដបើកពីជើងទៅត្បូង មកដល់ចំនុចកើតហេតុបានបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យក្មេងប្រុសដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្ចាស់រថយន្ដ ម៉ាក ឡិចស៊ីស ៥៧០ ពណ៌ខ្មៅ គ្មានស្លាកលេខ ចុះរត់គេចខ្លួនបាត់ស្រមោល ដោយពុំស្គាល់អត្តសញ្ញាណ ។

ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងធ្វើកំណត់ហេតុ យករថយន្ដ និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំការដោះស្រាយតាមក្រោយ និងប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖