ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់យកក្បាលគ្រាប់បោកនឹងគល់ឈើផ្ទុះរបួសធ្ងន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្មេងប្រុសម្នាក់បានរងរបួសយ៉ាងធ្ងន់ ក្នុងករណីយកក្បាលគ្រាប់ទៅបោកនឹងគល់ឈើមួយដើមហើយបណ្តាលឲ្យផ្ទុះ ។

សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចឆ្លាក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ មានករណីក្មេងម្នាក់បានយកក្បាលគ្រាប់ប្រភេទ60មល្លីម៉ែត្រ បោកនឹងគល់ឈើផ្ទុះ និងបណ្តាលឲ្យរងរបួសខ្លួនឯង (របួសធ្ងន់: ដាច់កដៃខាងស្តាំ , របួសមុខ និងគ្រាប់ភ្នែកខាងឆ្វេង)។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ ម៉ៃ សាម៉េត ភេទប្រុស អាយុ១១ឆ្នាំ រស់នៅចំណុចខាងលើ ។ ក្រោយពេលកើតហេតុ ក្រុមការងាររបស់អង្គភាពស៊ីម៉ាក់ដែលនៅជិតចំណុចកើតហេតុ បានដឹកជនរងគ្រោះទៅតាមផ្លូវភូមិអក្សរតេ ស្រុកសំឡូត ដើម្បីយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបាត់ដំបង ៕ សំ វិច្ឆិកា


ចែករំលែក៖