ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់លង់ទឹកប្រឡាយស្លាប់យ៉ាង អាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ម្តាយឪពុកមានការធ្វេសប្រហែសទើបបណ្ដាលអោយកូនប្រុសម្នាក់លង់ទឹកប្រឡាយស្លាប់យ៉ាង អាណោចអាធ័ម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣:៣០នាទីថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិប្រាសាទ ឃុំសាគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ហាន មករា ភេទប្រុស អាយុ ០៧ឆ្នាំ ស្នាក់នៅភូមិ/ឃុំខាងលើ។

ក្រោយទទួលព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍ សហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ បានចុះពិនិត្យសាកសពក្មេងប្រុសរងគ្រោះ ឆ្លងតាមការពិនិត្យឃើញថា៖សពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ទើបសន្និដ្ឋានថា៖ សាកសពក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

មូលហេតុ: ម្តាយ ឪពុកមានការធ្វេសប្រហែស បណ្តោយកូនមកស្រែ ជាមួយជីដូនដើរលេងតាមមាត់ប្រឡាយ ហើយក៏រអិលជើងធ្លាក់ចូលទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់។

បន្ទាប់ពីពិនិត្យចប់សព្វគ្រប់រួចសាកសពក្មេងប្រុសរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពីណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖