ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ស្រវឹងស្រាជោកជាំបើកម៉ូតូបុករថយន្ដពីក្រោយរងបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់ស្រវឹងស្រាជោកជាំបើកម៉ូតូទៅបុករថយន្ដFUSO ពីក្រោយកាលពីវេលាម៉ោង២១និង៤៥នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិ៧១ ត្រង់ចំណុច ភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្ដាលឲ្យរងបួសធ្ងន់។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងដោយសារមូលហេតុ អ្នកបើកម៉ូតូក្នុងស្ថានភាពស្រវឹងស្រាខ្លាំង ប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្ដាំ បានបើកម៉ូតូ ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1E 1395 បើកបរ ដោយឈ្មោះ ថា ណាក់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ កងសៅ ឃុំកំពង់ថ្ម ស្រុកសន្ទុក (របួសធ្ងន់) បានបើកទៅបុករថយន្ត រថយន្តម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A 2329 អ្នកបើកមិនស្គាល់អត្តសញ្ញាណចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង ធ្វើកំណត់ហេតុ និងបញ្ជូន ជនរងគ្រោះទៅពេទ្យនៅភ្នំពេញ រីឯវត្ថុតាងរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកបារាយណ៌ រង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖