ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ស្លាប់ក្នុងហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ក្នុងគោលដៅច្រាស់ទិសគ្នា កាលពីវេលាម៉ោង១៥និង៥០នាទីថ្ងៃ ពុធ ០៣ រោច ខែស្រាពណ៌ ឆ្នាំ ច សំរិទ្ឋស័ក ពស២៥៦២ត្រូវនិងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ហេតុការណ៍នេះបានកើតនៅលើផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២២៨/២២៩ ស្ថិតភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯកទេព ពុំសែន បានប្រាប់នៅព្រឹកថ្ងៃ៣០សីហានេះថា ករណីនេះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ័ ស (ប្រភេទឡានស្ទួច) សេរីឆ្នាំ១៩៩៦ពាក់ស្លាកលេខ សៀមរាប៣A១១៤៦ បើកបរដោយឈ្មោះ ឌិន ដឿន ភេទប្រុសអាយុ ៣៨ ឆ្នាំ រស់នៅភូមិ ស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅកើត ត្រូវបានបុក ម៉ូតូម៉ាកZoomer X ពណ៍ត្រួយចេក បិទស្កុតពណ៌ស្វាយសេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ សៀមរាប ១Y ៦៣០២ បើកបរដោយឈ្មោះ អោ បូរិន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យម៉ូតូរអិលចូលនិងជាប់ក្រោមឡានខាងមុខអ្នកបើកបរម៉ូតូ ស្លាប់នៅនិងកន្លែងកើតហេតុ ដោយខូចខាតម៉ូតូ១គ្រឿងរថយន្ត១គ្រឿង។

មូលហេតុអ្នកបើកបរម៉ូតូបើកបរឡើងជេង ខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនក្រោយកើតហេតុ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែកើតហេតុវាស់វែង និងដកហូតវត្ថុតាង យកមករក្សារទុក នៅអធិការនគរបាលស្រុក ដើម្បីអនុវត្តនីតិវិធីបន្ត ៕ ប៊ុនរិទ្ធី


ចែករំលែក៖