ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ១៦ឆ្នាំនាំក្មេងស្រីអាយុ១៤ឆ្នាំទៅរួមរ័កនៅក្នុងផ្ទះសំណាក់១០ដងទើបបែកការណ៍នគរបាលចាប់ ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ: កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពល្បួងក្មេងស្រីអាយុ១៤ឆ្នាំម្នាក់យកទៅរួមរ័កនៅក្នុងផ្ទះសំណាក់បានសម្រេចដល់១០ដងទើបបែកការណ៍ ដឹងដល់ឪពុកម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។

ការចាប់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្រី្តនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ធឿន រ៉ាវិត អាយុ១៦ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរសិស្ស ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បើតាមសម្តីម្តាយក្មេងស្រីរងគ្រោះខាងលើរៀបរាប់ប្រាប់សមត្ថកិច្ចថា កន្លងមកជនសង្ស័យខាងលើតែងទូរសព្ទហៅកូនស្រីរបស់គាត់អាយុ១៤ ចាសិស្សសាលា ទៅដើរលេង និងនាំទៅជក់ថ្នាំញៀនជាញឹកញាប់ ថែមទាំងបបួលចូលដេកផ្ទះសំណាក់ជាច្រើនដង។ ទង្វើពុំគប្បីនេះធ្វើ ឲ្យ រូបគាត់ជាម្តាយបានព្រមានហាមឃាត់ជាជ្រើនដងហើយដោយសុំ ឲ្យជនសង្ស័យឈប់ទាក់ទងជាមួយកូនស្រីរបស់គាត់តទៅទៀត ហើយ បើនៅតែទាក់ទងកូនស្រីទៀតគាត់មិនអត់អោនឲ្យឡើយគឺនឹងប្តឹងឲ្យនគរបាលចាប់ខ្លួនមិនខាន។ ទោះបីគាត់ព្យាយាមរារាំងនិងព្រមានបែបនេះក៏ដោយជនសង្ស័យខាងលើនៅតែមិនខ្លាថែមទាំងព្រហើន មិនខ្លាចគុកច្រវ៉ាក់ឡើយ នៅតែមកល្បួងកូនស្រីគាត់ទៅដេករួមរ័កនៅផ្ទះសំណាក់ម្តុំសង្កាត់ជ្រោយចង្វា ទាល់តែបាន ម្ល៉ោះហើយធ្វើឲ្យគាត់ទ្រាំលែងបានក៏ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័ឲ្យចាប់ខ្លួនជនសង្ស័យរូបនេះតែម្តងទៅតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានទំនាក់ទំនងជាមួយនារីរងគ្រោះនិង ធ្លាប់ទៅដេកនៅផ្ទះសំណាក់រួមភេទជាមួយគ្នាចំនួន១០ដង ប្រាកដមែន តែមិនមែនអ្នកណាបង្ខំអ្នកណាទេ គឺ ស្ម័គ្រចិត្តរៀងៗខ្លួនប៉ុណ្ណោះ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះធឿន រ៉ាវិត ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមនីតិវិធី ៕ ប្រាថ្នា


ចែករំលែក៖